ទោះមិនមានភ្ជាប់ ​GPS ប៉ុន្តែគេអាចមើលនៅតែមើលឃើញទីតាំង​ តាមរយៈរូបភាព និង វីដេអូ

  • 2025-12-16 04:35:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សជាច្រើនគិតថា ពេល Post រូប ឬវីដេអូ GPS វាបាត់ហើយ គេរកទីតាំងមិនឃើញទេ។ ការពិតគឺ គេមិនចាំបាច់យក GPS ក្នុងរូបនោះទេ ពេលអ្នក Post រូប ឬវីដេអូទោះ GPS មិនមាន គេនៅតែអាច វិភាគមាតិកានោះ ដើម្បីរកទីតាំងបាន។

លោក ជី សុផាត អ្នកជំនាញផ្នែកសន្តិសុខសាយប័រ បានចែករំលែកអំពីវិធីសាស្រ្តដែលគេអាចមើលឃើញទីតាំងតាមរយៈរូបភាព ឫ វីដេអូ។

វិធីសាស្ត្រគេអាចមើល៖

  • ផ្លូវ អគារ ភ្នំ ដើមឈើ

  • ទេសភាព ជុំវិញ ខាងក្រោយ

  • ពន្លឺ ពេលថ្ងៃ អាកាសធាតុ

  • សំឡេង បរិយាកាស ឬពាក្យដែលអ្នកនិយាយ

ពីរូប និងវីដេអូតែមួយ គេអាចដឹងប្រហែលថា វាស្ថិតនៅតំបន់ណា ហើយចំនុចសំខាន់ជាងគេមួយទៀតនោះ មិនមែនតែរូបនោះទេ គឺអ្នកផុសរូបនោះ ពេលអ្នកផុសជាប្រចាំ

គេអាចតាមដាន៖

  • ទម្លាប់ផុសរបស់អ្នក

  • កន្លែងដែលអ្នកទៅញឹកញាប់

  • ម៉ោងដែលអ្នកសកម្ម

  • សកម្មភាពជីវិតរបស់អ្នក បញ្ចូលគ្នារវាង

  • រូប/វីដេអូ + ទម្លាប់ផុស > អ្នកក្លាយជា GPS ដោយមិនដឹងខ្លូន

ហេតុអ្វីវាគួរឱ្យប្រុងប្រយ័ត្ន

ក្នុងស្ថានការណ៍រសើបពីសន្តិសុខ តំបនព្រំដែន ដឹកស្បៀង តំបនជនភៀសសឹក តំបន់យោធា ការចល័តទ័ព ស្បៀង និង អាវុធ។ ការផុសដោយមិនគិត អាចបង្ហាញទីតាំង អាចបង្កហានិភ័យ មិនត្រឹមតែអ្នកទេ តែអ្នកដទៃផងដែរ៕

អត្ថបទថ្មី