វិធី​ងាយ​ស្រួល​២​យ៉ាង​​​ចូល​រួម​ប្រកួត​ Tiger Street Football Festival 2018

  • 2018-01-02 03:09:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​ Tiger Street Football Festival 2018 ​ដែល​ធំ​ជាង​គេ​បំផុត​នៅ​ប្រទេស​កម្ពុជា​ជិត​ដល់​ថ្ងៃ​​ហើយ​ ដូច្នេះ​​អ្នក​ស្នេហា​​បាល់ទាត់​ដែល​មាន​បំណង​ចូល​រួម​ប្រកួត​ឆាប់​ឡើង​​ដើម្បី​ប្រជែង​យក​ប្រាក់​រង្វាន់​សរុប​រហូត​ដល់​៥​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។

វិធី​ងាយ​ស្រួល​២​​យ៉ាង​ចូល​រួម​ប្រកួត​ពាន​ឆ្នាំ​នេះ​​​​

វិធី​ទី​១ ៖ ដោន​ឡូត​យក​ឯក​សារ​នេះ​ សូម​ចុច​លើ​ Tiger Street Football Festival 2018 ។ ទម្រង់​បែប​បទ​នេះ​ផ្តល់​ព័ត៌មាន​យ៉ាង​ច្បាស់​ទាំង​លក្ខន្តិកៈ​ និង​សេចក្តី​ណែ​នាំ​ផ្សេង​ៗ​ដែល​ធ្វើ​​ឲ្យ​អ្នក​ចូល​រួម​បាន​យល់​យ៉ាង​ច្បាស់។

វិធី​ទី​២ ៖ ម្យ៉ាង​ទៀត ​ក្រុម​​នីមួយ​ៗ​​អាច​ទាក់​ទង​ទទួល​ពាក្យ​សុំ​ចូល​រួម​ប្រកួត​ពី​អ្នក​រៀប​ចំ​តាម​មណ្ឌល​ដែល​លោក​អ្នក​ចូល​រួម​ប្រកួត។

បន្ទាប់​មក​

  • ត្រូវ​បំពេញ​បែប​បទ​ឲ្យ​បាន​ពេញលេញ​តាម​តម្រូវ​ការ​ឯកសារ​។

  • សមាជិក​ម្នាក់​ៗ​ត្រូវ​តែ​ចុះ​កិច្ច​សន្យា​ទទួល​ខុស​ត្រូវ​ហានិភ័យ​ដោយ​ខ្លួន​ឯង​។

  • ត្រូវ​ភ្ជាប់​មក​ជា​មួយ​ អត្តសញ្ញាណ​ប័ណ្ណ​ប្រជា​ជន លិខិត​ឆ្លង​ដែន​ (សម្រាប់​តែ​កីឡាករ​បរទេស​) និង រូបថត​ចំនួន​១​សន្លឹក​ (ថត​ក្នុង​រយៈ​ពេល​៣​ខែ​ចុង​ក្រោយ)។

  • ផុត​កំណត់​នៃ​ការ​ទទួល​ពាក្យ​ ថ្ងៃ​ទី​១៨​ ខែ​មករា​ ឆ្នាំ​២០១៨។

**មើល​លំអិត សូម​ចុច​លើ៖ លក្ខន្តិកៈ​លំអិត

ទាក់ទង​​ដាក់​ពាក្យ​ចូល​រួម​ការ​ប្រកួត​​តាម​មណ្ឌល​ដូច​​ខាង​ក្រោម

  • មណ្ឌល​ខេត្ត​កណ្ដាល​ ៖ មណ្ឌល​នេះ​សម្រាប់​ក្រុម​នៅ​ខេត្ត​កណ្ដាល។ ទាក់ទង​លោក គង់ លី​៖ ០១២​ ៩៧១ ៨១១។

  • មណ្ឌល​​ក្រុង​ប៉ោយប៉ែត ៖មណ្ឌល​នេះ​សម្រាប់​ក្រុម​នៅ​ខេត្ត​បន្ទាយមានជ័យ។ ទាក់ទង​លោក​ អឿន សំរឹទ្ធ​៖ ០៦៩ ២៥៧ ៩៩៧/០៨៧ ៧៥០ ៦២៣។​

  • មណ្ឌល​ខេត្ត​កំពង់ស្ពឺ ៖​ មណ្ឌល​នេះ​ក្រុម​មក​ពី​ខេត្ត​តាកែវ​មាន​សិទ្ធិ​ចូល​រួម​ប្រកួត។ ទាក់ទង​ក​ ម៉ម កុសល​៖ ​០៩៨ ៨៧៧ ៤៩៦។​

  • មណ្ឌល​ខេត្ត​ព្រះ​សីហនុ​ ៖ មណ្ឌល​នេះ​ក្រុម​មក​ពី​ខេត្ត​កំពត​ កែប​ និង​កោះកុង​មាន​សិទ្ធិ​ចូល​រួម​ប្រកួត។ ទាក់ទង​លោក​ លោក ឈី ឈន​៖ ០១៥ ៣៥៧ ៥៩៦។

  • មណ្ឌល​ខេត្ត​កំពង់ចាម ៖ មណ្ឌល​នេះ​ក្រុម​មក​ពី​ខេត្ត​ស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី​ ក្រចេះ​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​ចូល​រួម​ប្រកួត។ ទាក់ទង​លោក​ ព្រលឹង សុគុណា៖ ០៧០ ៣៩៣ ៩៦១។

  • មណ្ឌល​ខេត្ត​បាត់​ដំបង ៖ មណ្ឌល​នេះ​ក្រុម​មក​ពី​ខេត្ត​​ពោធិ៍សាត់​ កំពង់ឆ្នាំង​ និង​ប៉ៃលិន​ មាន​សិទ្ធិ​ចូល​រួម​ប្រកួត។ ទាក់ទង​លោក ព្រំ ចិត្ត៖ ០១០ ៩២២ ០៩៣ និង​លោក ជឿន សូភី៖ ០១៦ ៤២៣ ២១៨។

  • មណ្ឌល​ខេត្ត​សៀម​រាប ៖ មណ្ឌល​នេះ​ក្រុម​មក​ពី​ខេត្ត​ឧត្តរមានជ័យ​ ព្រះវិហារ​ និង​កំពង់ធំ​មាន​សិទ្ធិ​ចូល​រួម​ប្រកួត​។ ទាក់ទង​លោក ជុំ ប៊ុនតាវ៖ ០៩៧ ៩៧៨ ១១៦៦/០១២ ៦២១ ៨១៨​។

  • មណ្ឌល​​ភ្នំពេញ ៖ មណ្ឌល​នេះ​សម្រាប់​នៅ​រាជ​ធានី​ភ្នំពេញ។ ទាក់ទង​លោក គល់ ភារម្យ៖ ០១២ ៤៥៥ ៨៤៨ ឬ​លោក ម៉ៃ មូលីន ទូរសព្ទ ០៩៧ ៦៦៣៧ ៨៨៧។

តាម​ដាន​ព័ត៌មាន​ជា​ច្រើន​ សូម​ចុចTiger Street Football Festival 2018

ទាញ​យក​​ពាក្យ​ចូល​រួម​ប្រកួត​ សូម​ចុចពាក្យ​ចូល​រួម​ប្រកួត Tiger Street Football Festival ​ឆ្នាំ​២០១៨

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី