រក​ឃើញ​កីឡាករ​ ទាត់​ចូល​គ្រាប់​ទី​មួយ​នៅ PL ក្នុង​ឆ្នាំ​២០១៨

  • 2018-01-02 02:52:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Anthony Knockaert នៅ​ក្លឹប ​Brighton ​បាន​ក្លាយ​ជា​កីឡាករ​​ទាត់​បញ្ចូល​ទី​គ្រាប់​​ទី​មួយ​ក្នុង Premier League នៃ​ឆ្នាំ​២០១៨ ពេល​លេង​ទល់​នឹង Bournemouth កាល​ពី​យប់មិញ។

Anthony Knockaert

ក្នុង​ជំនួប​ខាង​លើ​ កីឡាករ​បារាំង Knockaert បាន​ទម្លុះ​សំណាញ់​ត្រឹម​នាទី​ទី​៥ ប៉ុន្តែ​នាទី​៣៣ Steve Cook របស់ Bournemouth ក៏​បាន​តាម​ស្មើ​វិញ។ ឈាន​ដល់​វគ្គ​ទី​២ ក្រុម​ទាំង​ពីរ​រក​បាន​ម្នាក់​មួយ​គ្រាប់​ទៀត​ចប់​ការ​ប្រួត ស្មើ​គ្នា ២-២។

ចាត់​ទុក​ថា​សំណាងក៏ថា​បាន ព្រោះ​យប់​មិញ​មាន​៤គូ​ផ្សេង​លេង​ដែរ​ដូ​ច​ជា Burnley vs Liverpool​, Leicester City vs Hudderfield Town, Stoke vs Newcastle និង Everton vs Man Utd តែ​ ​Brighton vs Bournemouth លេង​មុន​គេ​ប៉ុន្មាន​ម៉ោង ដូច្នេះ​ជាឱកាស​ល្អ​អាច​ទាត់​ចូល​ទី​មុន​គេ​ក្នុង​ឆ្នាំ​២០១៨។

តោះ! ក្រឡេក​មើល​ឆ្នាំ​មុន​ៗ​ តើ​នរណា​ជា​គ្រាប់​គ្រាប់​ដំបូង​សម្រាប់​ឆ្នាំ​ថ្មី?

២០១៧: Harry Kane (TOTTENHAM)

២០១៦: Michail Antonio (WEST HAM)

២០១៥: Ryan Shawcross (STOKE)

២០១៤: Fernandinho (MANCHESTER CITY)

២០១៣: Dimitar Berbatov (FULHAM)

២០១២: Victor Anichebe (EVERTON)

២០១១: Wayne Rooney (MANCHESTER UNITED)

២០១០: Tuncay Sanli (STOKE)

២០០៩: Curtis Davies (ASTON VILLA)

២០០៨: Danny Murphy (FULHAM)

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី