មក​ស្គាល់​កូន​សិស្ស Buakaw ​ដែល​ត្រូវ​ប៉ះ ម៉ឺន សុភា ​ចុង​សប្ដាហ៍​នេះ

  • 2018-01-02 03:11:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​លេង​កណ្ដាប់​ដៃ ម៉ឺន សុភា ​នឹង​ត្រូវ​តតាំង​ជាមួយ​ជើង​ខ្លាំង​វ័យ​ក្មេង ​និង​ជា​កូន​សិស្ស​របស់ Buakaw ​ឈ្មោះ​ថា​ Phanrit Banchamek ​នៅ​ថ្ងៃ​ទី​៧​ខែ​មករា​ឆ្នាំ​២០១៧​នេះ ​ក្នុង​កម្មវិធី​ប្រដាល់ Carabao។

Phanrit Banchamek ​ដែល​មាន​ឈ្មោះ​ដើម​ថា Sarawut Promsuth ​ទើប​តែ​មាន​អាយុ​១៩​ឆ្នាំ​ប៉ុណ្ណោះ ​ហើយ​រូបគេ​ធ្លាប់​ប្រកួត​​ឈ្នះ​បាន​៧០​ប្រកួត ​ចាញ់​២០​ដង ​និង​ស្មើ​៥​លើក។ ​ប្រកួត​ចុង​ក្រោយ​នៅ​កម្មវិធី​ All Star Fight ​ចាញ់​កីឡាករ​ Asa Ten Pow ។ ក្រោយ​ពី​បរាជ័យ​នោះ​ទៅ ​កីឡាករ​វ៉ៃ​នៅ​ទម្ងន់​៦៣,៥​គីឡូក្រាម​រូប​នេះ បាន​បាត់​មុខ​រហូត​មក ​ហើយ​ទើប​តែ​មាន​មុខ​មក​វិញ ​តំឡើង​គីឡូ​មក​វាយ​ជាមួយ ម៉ឺន សុភា ​តែ​ម្ដង។

ដូច្នេះ​សូម​រង់ចាំ​ទស្សនា​ការ​ប្រកួត​ខាង​លើ​នេះ ​ថា​តើ ម៉ឺន សុភា ​អាច​ផ្ដួល​ជើង​ខ្លាំង​ម្នាក់​នេះ​បាន​ដែរ​ឬ​ទេ ព្រោះ​ថា​កាល​ពី​ពេល​កន្លង​ទៅ​នេះ រូបគេ​តែងតែ​ឈ្នះ​កីឡាករ​ថៃ​ជា​ច្រើន​នាក់​មក៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី