ចូលឆ្នាំថ្មីភ្លាម ម៉េង ​ប៊ុនឡូ ​កំណត់​ពេល​​ចូល​រោង​ការ​

  • 2018-01-02 07:57:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ និង​ចម្រៀង ​លោក​ ម៉េង ​ប៊ុន​ឡូ​ បាន​កំណត់​ពេលយ៉ាង​ច្បាស់​លាស់​ថា ​លោកនឹង​ចូល​រោង​ការ​ក្នុង​ឆ្នាំ​២០២០ ខាង​មុខ​។

បុរស​សង្ហា ម៉េង​ ប៊ុន​ឡូ​ ដែល​មាន​វ័យ​ច្រើន​​ដែរ​ទៅ​ហើយ​បាន​ដាក់​គោល​ដៅ​ដើរ​ពី​ភាព​នៅ​លីវ​របស់​ខ្លួន​​ហើយ គឺមិនឲ្យលើសពីឆ្នាំ​២០២០ ឬ ២០១៩ខាងមុខឡើយ​។

​ ម្ចាស់​ក្រុម​ហ៊ុន​ រៀប​ចំ​ឆាក និង​ ភ្លើង រូប​នេះ​​ប្រាប់​ Sabay ថា​ នៅ​ពេល​នេះ​លោក​កំពុង​រវល់​នឹង​ការ​ងារ​ច្រើនគួរ​សម ​តែ​លោក​ក៏​មិន​ភ្លេច​គិត​ពី​រឿង​កសាង​គ្រួសារ​ដែរ។ លោក​បន្ត​ថា​នៅ​ពេល​នេះ​មាន​អាយុ ច្រើន​ឆ្នាំ​ទៅ​ហើយ ​ដូច្នេះ​លោក​ត្រូវ​តែ​គិត​​ពី​រឿង​ជីវិត​គូរ​ និង​ការ​កសាង​ជីវភាព​គ្រួសារ​។

លោក​ម៉េង ប៊ុន​ឡូ​ « និយាយ​ទៅ​ រឿង​គូរ​អនាគត​នេះ ដូច​ពពក​អីចឹងឥឡូវ តែ​បង​កំណត់​ហើយ​ឆ្នាំ​២០១៨ខាង នេះ​បង​មក​ចាប់​ផ្តើម​មើល​ចិត្ត​គ្នា រួច២០១៩ កំណត់​ពេល​ចូល​រោង​តែ​ម្តង​ បង​គិត​ថា​ក្នុង​ឆ្នាំ​២០២០​បង​ចូល​រោង​តែ​ម្តង​»។

តារាវ័យ៣៩រូបនេះបង្ហើប​ថា​ ពេល​នេះ​លោក​មើល​ឃើញ​នារី​ម្នាក់​ហើយ ដែល​លោក​គ្រោង​ចាប់​ដៃ​ចូល​រោងការ ។ តាម​លោក​ម៉េង​ប៊ុន​ឡូ​បញ្ជាក់​ ​នារី​​ក្នុង​ដួង​ចិត្ត​លោក ​គឺ​ជា​អ្នក​រក​ស៊ី​មា្នក់​ដែល​មិន​មាន​អាជីព​ក្នុង​រង្វង់​សិល្បៈ​នោះ​ទេ​៕​​​​​​​​​

អត្ថបទៈ ស្រីអូន

អត្ថបទថ្មី