Mariah Carey ស្ដារ​មុខ​មាត់​​ក្នុង​ការ​សម្ដែង​ឆ្លង​ឆ្នាំ​លើក​​នេះ​ ក្រោយបាក់​មុខ​កាល​ពី​ឆ្នាំ​មុន

  • 2018-01-02 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ​មុន​កំពូល​តារា​ចម្រៀង​ពូកែ​ធ្វើ​សំឡេង Mariah Carey បាន​សម្ដែង​ក្នុង​ឱកាស​ជប់លៀង​ឆ្លង​ឆ្នាំ​នៅ​ទី​ក្រុង New York ដែល​ការ​សម្ដែង​នោះ​ត្រូវ​គេ​ចាត់​ទុក​ថា ជា​ការ​សម្ដែង​ដ៏​អាក្រក់​មួយ​សម្រាប់​កម្ម​វិធី​ឆ្លង​ឆ្នាំ "New Year's Rockin' Eve”។

ការ​សម្ដែង​របស់ Mariah Carey កាល​ពី​ឆ្នាំ​មុន​៖

កាល​ពី​យប់​ថ្ងៃ​ទី​៣១​ត្រៀម​ឆ្លង​ឆ្នាំ ២០១៨ Mariah បាន​ត្រលប់​មក​សម្ដែង​នៅ​ក្នុង​កម្មវិធី​នេះ​ម្ដង​ទៀត​ ដោយ​សម្ដែង​បាន​ល្អ​គ្រាន់​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​មុន។

តារា​រូប​នេះ​បាន​សម្ដែង​បទ "Vision of Love” ដោយ​មិន​ចាប់​ឌីស​ជំនួយ​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ពេញ​ចិត្ត​ជា​ខ្លាំង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ការ​សម្ដែង​របស់​នាង​នៅ​រាត្រី​នោះ​ក៏​ធ្វើ​ឲ្យ​អ៊ីនធឺណិត​ចាប់​អារម្មណ៍​ផង​ដែរ​នៅ​ពេល​ Mariah និយាយ​ថា​ខ្លួន​មិន​បាន​ផឹក​ទឹក​តែ។ គូស​បញ្ជាក់​ដែរ​ថា នៅ​រាត្រី​នោះ​សីតុណ្ហភាព​នៅ​ទីក្រុង​ New York ធ្លាក់​ចុះ​ដល់​ទៅ​ក្រោម​សូន្យ​អង្សា​ឯ​ណោះ៕

ការ​សម្ដែង​របស់ Mariah ក្នុង​ឆ្នាំនេះ៖

អានអត្ថបទ៖

ប្រភព៖ Elle   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម
អត្ថបទថ្មី