ឈឺចាប់ហួសថ្លែងនឹងគេមើលងាយរឿងធាត់ Sophie Kasaei សម្រករាងបានសមសួនមិនគួរឲ្យជឿ
- 2018-01-02 13:40:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈឺចាប់ហួសថ្លែងនឹងគេមើលងាយរឿងធាត់ Sophie Kasaei សម្រករាងបានសមសួនមិនគួរឲ្យជឿ
ចន្លោះមិនឃើញ
តារាស្រីក្នុងកម្មវិធី Geordie Shore នាង Sophie Kasaei សម្រកទម្ងន់បានសម្រេច មានរូបរាងសមសួនមិនគួរឲ្យជឿ ក្រោយពីឈឺចាប់នឹងការមើលងាយរបស់បុរសម្នាក់ ដោយបានបណ្ដេញនាងឲ្យស្លាប់ផុតពីលោកយើងនេះ ព្រោះតែឃើញរូបរាងកន្ធាត់របស់នាង ធ្វើឲ្យគេឈឺ។
Sophie Kasaei បានប្រាប់សារព័ត៌មាន The Sun ថា នៅមុននេះ រូបថតរបស់នាងជាមួយអតីតមិត្តប្រុស ថតនៅឆ្នេរសមុទ្របាសេឡូណាត្រូវបានទម្លាយចេញនៅថ្ងៃខួបកំណើតរបស់នាង ហើយថា Comment ជាច្រើនរបស់អ្នកគាំទ្រ ធ្វើឲ្យនាងឈឺចាប់យ៉ាងខ្លាំង។
“Comment ទាំងនោះ ធ្វើឲ្យខ្ញុំឈឺចាប់ណាស់ វាជាថ្មីកំណើតរបស់ខ្ញុំ ខ្ញុំពិតជាមិនចង់ឃើញរឿងបែបនេះទេ...ខ្ញុំចង់តែរត់គេចទៅណាឲ្យបាត់...!”
មិនត្រឹមតែឈឺចាប់នឹងពាក្យចាក់ដោតទាំងឡាយលើបណ្ដាញសង្គមផ្ទាល់ខ្លួន Sophie Kasaeiស្រាប់តែត្រូវបុរសម្នាក់ទៀតបានផ្ញើសារចូលមកប្រអប់សាររបស់នាង មើលងាយមើលថោកធ្វើឲ្យនាងឈឺចាប់ទ្វេដង។ Sophie Kasaei ថ្លែងថា "ពេលខ្ញុំកំពុងមើលសារក្នុងប្រអប់សារនៃគណនី Instagram របស់ខ្ញុំ ខ្ញុំបានឃើញម្នាក់ផ្ញើសារចូលមក និយាយរៀបរាប់ពីខ្លាញ់ និងរូបរាងធាត់ដ៏ខ្ពើមរអើមដែលខ្ញុំកំពុងនាង។ គេថា បានឃើញខ្ញុំហើយ ធ្វើឲ្យគេចង់ឈឺ!”
Sophie Kasaei បន្ថែមថា "ចុងក្រោយគេបានសរសេរថា អោយខ្ញុំទៅស្លាប់ទៅ...ហេតុអ្វីក៏អាក្រក់យ៉ាងនេះ គេចង់ឲ្យខ្ញុំស្លាប់ អោយឪពុកម្ដាយខ្ញុំបាត់បង់កូនស្រី មិនចង់ឲ្យខ្ញុំមានលើផែនដីនេះ ដោយសារតែខ្ញុំធាត់...!”។
ឈឺចាប់នឹងពាក្យមើលងាយទាំងនោះ តារាស្រីរូបនេះបានតាំងចិត្តសម្រកទម្ងន់នាងឲ្យខានតែបាន។ Sophie Kasaei បានជ្រើសរើសឈុតសម្រកជាតិខ្លាញ់ពីរាងកាយ Fat Buster រហូតទទួលលទ្ធផលមិនគួរឲ្យជឿ ពោលគឺនាងអាចសម្រកទំហំសំលៀកបំពាក់ពី ១៦ មក៨សង់ទីម៉ែត្រ ហើយត្រគាករបស់នាង ក៏បានស្រកចុះចំនួន ៧អ៊ិញ(ប្រហែល១៧សង់ទីម៉ែត្រ)ផងដែរ។
Sophie Kasaei បានបញ្ចេញស៊េរីរូបនាងស្លៀកប៊ីគីនីប្លែកអស្ចារ្យក្រោយនឹងទទួលបានរាងកាយសមសួន ស្វាគមន៍ឆ្នាំថ្មី ២០១៨។ តារាស្រីវ័យ ២៨ឆ្នាំរូបនេះ អះអាងថា ពេលនាងនាងមានទំនុកចិត្តក្នុងស្លៀកឈុតនេះវិញហើយ ខណៈកន្លងមកនាង មានអារម្មណ៍ថាខ្លាច ចំពោះការស្លៀកបែបនេះណាស់៕