សុភ័ក្រ្ត កុសុម៉ា ធ្វើ​អីគេហ្នឹង​លឹបលៗ​ជាមួយ​ពូរត់ម៉ូតូឌុប​?

  • 2018-01-03 02:07:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខួប​កំណើត​តារា​ចម្រៀង​លោក ឃុន វុត្ថា កាល​ពី​យប់​មិញ​​នៅ​វីហ្រេ្វន​ បឹង​ត្របែក​ សុភ័ក្រ្ដ កុសុមា បាន​ធ្វើ​ឲ្យ​មហា​ជន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ក្រោយ​ពី​ឃើញ​នាង​​ឈរ​រាប់​លុយ​ឲ្យ​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​​មុន​ឈាន​ជើង​ដើរ​ចូល​ក្នុង​ពិធី​។

សកម្មភាព សុភ័ក្រ្ដ កុសុមា និង​អ្នក​រត់ម៉ូតូឌុប​

ទង្វើ​ និង​សកម្មភាព​ខាង​លើ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ចូល​រួម​កម្មវិធី​ និង​បុគ្គលិក​បម្រើ​ការ​ងារ​នៅ​ទី​នោះ​​ផ្ទាល់​បាន​ពោល​សរសើរ​នាង​ ថា​ជា​តារា​ល្បី​មួយ​រូប​មិន​វាយឫក​​​សុខចិត្ត​ជិះ​ម៉ូតូឌុប​ដើម្បី​មក​ចូល​រួម​​​មិត្តភ័ក្ដិ​ឲ្យ​ទាន់​ពេល​វេលា​។

ជុំវិញ​ករណី​ខាង​លើ​នេះ​ សុភ័ក្រ្ដ កុសុមា បាន​ឲ្យ​ដឹង​ថា​ តាម​ពិត​ទៅ​​ខ្លួន​មិន​បាន​ជិះ​ម៉ូតូឌុប​​ដើម្បី​មក​ចូល​រួម​កម្មវិធី​ខួប​ ឃុន វុត្ថា នោះ​ទេ​គឺ​​ជិះ​ឡាន​ តែ​មក​ពី​​ចង់​ឲ្យ​ ឃុន វុត្ថា ភ្ញាក់​ផ្អើល​ទើប​ នាង​បាន​​​ទាក់​ទង​​ទិញ​​ខេក​ ហើយ​​ម៉ូតូឌុប​ក៏​បាន​ដឹកជញ្ជូន​​​​មក​ដល់​ពិធី​។

នាង​និយាយ​ថា​៖ "ម៉ូតូឌុប​បាន​យក​​ខេក​មក​ឲ្យ​ ខ្ញុំ​ក៏​ចុះ​ពី​ឡាន​​ទៅ​រាប់​លុយ​ឲ្យ​ទើប​ធ្វើ​ឲ្យ​មហា​ជន​ និង​អ្នក​នៅ​ក្បែរ​​នោះ​គិត​ថា​ខ្ញុំ​ជិះ​ម៉ូតូឌុប"។

សុភ័ក្រ្ដ កុសុមា ចូល​រួម​ខួប​កំណើត​ ឃុន វុត្ថា

​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម