Paris Hilton ទើប​តែ​ភ្ជាប់​ពាក្យ​ជា​ផ្លូវ​ការ​ថ្មី​ៗ​នេះ

  • 2018-01-03 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​និង​ម៉ូដែល​ Paris Hilton បាន​ភ្ជាប់​ពាក្យ​ជា​ផ្លូវ​ការ​ជាមួយ​តារា​សម្ដែង Chris Zylka ដោយ​បាន​បញ្ជាក់​នៅ​ក្នុង​បណ្ដាញ​សង្គម​ Instagram កាល​ពី​យប់​មិញ​នេះ។

“ខ្ញុំ​បាន​ឆ្លើយ​ថា​យល់​ព្រម​" នាង​បាន​សរសេរ​ដូច្នេះ​លើ​ Instagram។ នាង​បន្ត​ថា៖​ "ពិត​ជា​សប្បាយ​រីករាយ​និង​រំភើប​ណាស់​ ដែល​បាន​ភ្ជាប់​ពាក្យ​ជាមួយ​គូ​ស្នេហ៍​ពិត​ប្រាកដ​​របស់​ខ្ញុំ។ ល្អ​ឥត​ខ្ចោះ​សម្រាប់​ខ្ញុំ​គ្រប់​កន្លែង​ទាំង​អស់។ លោក​ពិត​ជា​មនុស្ស​ល្អ​ ស្មោះ​ត្រង់​ និង​ផ្អែម​ល្ហែម​។ ខ្ញុំ​មាន​អារម្មណ៍​ថា​ដូច​ជា​ស្រី​ដែល​មាន​សំណាង​ជាង​គេ​បង្អស់​លើ​ពិភពលោក! លោក​គឺ​ជា​សុបិន​ក្លាយ​ជា​ការ​ពិត​របស់​ខ្ញុំ​! អរគុណ​ដែល​បាន​បង្ហាញ​ប្រាប់​ខ្ញុំ​ថា រឿង​ព្រេង​និទាន​ពិត​ជា​មាន​ពិត​ប្រាកដ​មែន"។

អ្នក​ទាំង​ពីរ​តាម​ពិត​បាន​ជួប​គ្នា​តាំង​ពី​៨​ឆ្នាំ​មុន​មក​ម្ល៉េះ ប៉ុន្តែ​ទើប​តែ​ចាប់​ផ្ដើម​ទាក់​ទង​គ្នា​ពីរ​ឆ្នាំ​មុន​ទេ។ ចំពោះ​ចិញ្ចៀន​ភ្ជាប់​ពាក្យ​វិញ​ Hilton បាន​បញ្ជាក់​ប្រាប់​​ថា​ជា​ចិញ្ចៀន​ដែល​មាន​សម្រស់​ស្អាត​បំផុត​ និង​ចែង​ចាំង​ដែល​នាង​មិន​ធ្លាប់​ឃើញ​ពី​មុន​មក​៕

អាន​អត្ថបទ៖

ប្រភព៖ Elle   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី