ស្ដ្រី​ថៃ​ដែល​ជាប់ Guinness ជា​យុវតី​មាន​រោម​ច្រើន​បំផុត ឥឡូវ​កោរ​រោម​មុខ​អស់​ហើយ

  • 2018-01-03 13:46:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ថៃ​ម្នាក់ ដែល​ជាប់​កំណត់​ត្រា Guinness ជា​យុវតី​មាន​រោម​ច្រើន​បំផុត​លើ​លោក​ក្នុងឆ្នាំ ២០១០នោះ កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បង្ក​ជា​ភាព​ភ្ញាក់​ផ្អើល​ដល់​បណ្ដា​សារព័ត៌មាន​ក្នុង​ស្រុក​ថៃ បន្ទាប់​ពី​នាង​បាន​បង្ហោះ​រូប​ថត​មួយ​ចំនួន​បង្ហាញ​ថា​មុខ​នាង​លែង​មាន​រោម​ទៀត​ហើយ។

យុវតី​រូប​នេះ មាន​ឈ្មោះ Supatra “Natty” Susuphan វ័យ ១៧​ឆ្នាំ ដែល​ពី​មុន​មាន​រោម​ពេញ​មុខ រហូត​ដល់​ជាប់​កំណត់​ត្រា​ពិភពលោក ក្នុង​សប្ដាហ៍​នេះ បាន​បង្ហោះ​រូប​ថត​ប៉ុន្មាន​សន្លឹក​ដែល​បង្ហាញ​នាង​គ្មាន​រោម​ពេញ​មុខ​ទៀត​នោះ​ទេ។

តាម​ពិត​ទៅ Natty កើត​ជំងឺ​មួយ​ឈ្មោះWerewolf Syndrome ដែល​ជំងឺ​នេះ​ធ្វើ​ឲ្យ​នាង​ដុះ​រោម​ច្រើន​លើស​លប់។ កាល​ពី​នៅ​ក្មេង នាង​ធ្លាប់​បាន​សាកល្បង​ព្យាបាល​តាម​ការ​បាញ់​ឡាស៊ែរ​ដែរ តែ​នៅ​តែ​មិន​បាន​សម្រេច ព្រោះ​រោម​ចេះ​តែ​ដុះ​មក​វិញ។

ទាក់ទង​នឹង​រឿង​ Natty បាត់​រោម​មុខ​នេះ បើ​តាម​សំដី​ឪពុក​នាង​ថ្លែង​ប្រាប់​សារព័ត៌មាន Morning News បាន​ឲ្យ​ដឹង​ថា កូន​ខ្លួន​មិន​ទាន់​រក​ឃើញ​វិធី​ព្យាបាល​ជំងឺ​រោម​ច្រើន​នេះ​នៅ​ឡើយ​ទេ។ លោក​បាន​បញ្ជាក់​ទៀត​ថា មុខ​នាង​បាត់​រោម ដោយ​សារ​តែ​នាង​កោរ​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​តែ​ប៉ុណ្ណោះ៕

ប្រភព៖ Coconut   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី