ហាង​លក់​ឡាន​ ​ក្បែរ​ស្តាត​ចាស់​នឹង​ត្រូវ​បាត់​រូបរាង​ ​ក្រោយ​ដី​ឡើង​ថ្លៃ (វីដេអូ)

  • 2018-01-04 03:30:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដុំ​ហាង​លក់​រថយន្ត​ជំនុំ​ទំនើប​ៗ​ពី​បរទេស​ដែល​មាន​ទី​តាំង​នៅ​ក្បែរ​របង​ស្ថានទូត​បារាំង​ក្នុង​រាជធានី​ភ្នំពេញ​ ​ឬ​គេ​ច្រើន​ស្គាល់​ថា​នៅ​ជិត​ស្តាតចាស់​នោះ​ ​គឺ​នឹង​ត្រូវ​រុះរើ​ចេញ​ពី​ទីតាំង​បច្ចុប្បន្ន​ ​ខណៈ​តំបន់​នេះ​ត្រូវ​ទទួល​ការ​វិនិយោគ។ នេះ​បើ​តាម​អ្នក​លក់​ឡាន​ម្នាក់​នៅ​កន្លែង​នោះ។

អ្នក​លក់​ឡាន​ ​ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ខាង​លើ​ក៏​លើក​ដែរ​ថា​ ​ហាង​លក់​រថយន្ត​នៅ​តំបន់​នេះ​ទាំង​អស់​នឹង​ត្រូវ​ផ្លាស់​ទៅ​កាន់​ទីតាំង​ថ្មី​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​ ​៦​ ​ខណៈ​កន្លែង​បច្ចុប្បន្ន​នឹង​ត្រូវ​ធ្វើ​ការ​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ក្នុង​តម្លៃ​ប្រមាណ​ ​៨​ ​ពាន់​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។

ទាក់ទង​នឹង​ការ​ផ្លាស់ប្ដូរ​ទីតាំង​រក​ស៊ី​ដែល​ធ្លាប់​ឈរ​ជើង​ ​១០​ ​ឆ្នាំ​មក​ហើយ​នេះ​ ​អ្នក​លក់​ខាង​លើ​ក៏​ត្អូញត្អែរ​ថា​នឹង​មាន​ការ​ប៉ះពាល់​ច្រើន​ដល់​ការ​លក់​ដូរ​ ​ហើយ​ហោច​ណាស់​ក៏​ខាត​ពី​ ​៣​ ​ទៅ​ ​៦​ ​ខែ​ដំបូង​ទម្រាំ​គេ​ស្គាល់​កន្លែង​ថ្មី៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

អត្ថបទ៖ រដ្ឋ

អត្ថបទថ្មី