ជីដូនដាស់ចៅស្រីឲ្យទៅរៀន​ចេះតែមិនភ្ញាក់ ពេលដឹងការពិត​ស្ទើរគាំងបេះដូង

  • 2018-01-04 03:48:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ស្រី​ជនជាតិ​ថៃ អាយុ​៩ឆ្នាំ​ម្នាក់ រស់​នៅ​ក្នុង​ស្រុក Chai Buri ខេត្ត Surat Thani ត្រូវ​បាន​សត្វ​ពស់វែក​ចឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​ពេល​កំពុង​ដេក​លង់​លក់​នៅ​លើ​គ្រែ។ នេះ​បើ​យោង​តាម​សម្ដី​ប៉ូលិស​ថៃ ​ប្រាប់​ឲ្យ​ដឹង​ថា កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ។

សាកសព​ក្មេង​ស្រី​រងគ្រោះ​ឈ្មោះ Prapawee Prawat ត្រូវ​បាន​ប្រទះ​ឃើញ នៅ​វេលា​ម៉ោង ៧ និង ៤០នាទីព្រឹក ដោយ​ជីដូន​អាយុ ៧០ឆ្នាំ​របស់​នាង ដែល​មាន​ការ​តក់ស្លុត​យ៉ាង​ខ្លាំង ក្រោយ​ពី​បាន​ទៅ​ដាស់​នាង​ដើម្បី​ឲ្យ​ក្រោក​ទៅ​សាលារៀន តែ​នាង​មិន​ព្រម​ក្រោក​ទាល់​តែ​សោះ។ នាង Prawat បាន​រស់នៅ​ជាមួយ​ជីដូន និង​ជីទួត​អាយុ ៩០ឆ្នាំ បន្ទាប់​ពី​ឪពុកម្ដាយ​របស់​នាង​បាន​លែងលះ​គ្នា។

នៅ​ពេល​ដែល​ប៉ូលិស និង​ក្រុម​អ្នក​ជួយសង្គ្រោះ ទៅ​ពិនិត្យ​មើល​កន្លែង​កើតហេតុ ពួកគេ​បាន​រក​ឃើញ​ថា ក្មេង​ស្រី​រងគ្រោះ​ត្រូវ​សព្វ​ពស់​ចឹក​ម្រាមដៃ។ នៅ​ពេល​ស្វែងរក​ក្នុង​បន្ទប់ ក៏​ប្រទះឃើញ​សត្វ​ពស់​វែង​ដ៏​ធំ​មួយ​ក្បាល លាក់​ខ្លួន​នៅ​ក្រោម​ភួយ​ដែល​បាន​បត់​នៅ​ជិត​គ្រែ។ ក្រោយមក​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ក៏​បាន​សម្លាប់​ពស់​នោះ​តែម្ដង។

យ៉ាងណាមិញ ប៉ូលិស​បាន​សន្និដ្ឋាន​ថា ពស់​វែក​បាន​ចឹក​ក្មេង​ស្រី​យ៉ាង​ហោច​ណាស់ ៨ម៉ោង មុន​ពេល​រក​ឃើញ​សាកសព​របស់​នាង៕

ចុច​អាន៖

ប្រភព៖ Asiaone   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី