រូប​សំណាក​ Essien ធ្វើ​រួច​ច្រើន​ឆ្នាំ​តែ​មិន​ស្គាល់​ម្ចាស់​ស្នាដៃ​​

  • 2018-01-04 09:33:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​ពិភពលោក​មាន​រូប​សំណាក​កីឡាករ​បាល់ទាត់​ល្បី​ៗ​មិន​តិច​ទេ​ត្រូវ​បាន​​ធ្វើ​ឡើង​ដើម្បី​រំពឹង​ដល់​បុគ្គល​រូប​នោះ​ពិសេស​គឺ​នៅ​ប្រទេស​កំណើត​របស់​គេ​តែ​ម្ដង។

Essien

យ៉ាង​ណា​រូប​សំណាក​មិន​ច្រើន​ដែល​ធ្វើ​ហើយ​ ​ទទួល​ការ​ពេញ​ចិត្ត​ពី​អ្នក​គាំទ្រ​ ព្រោះ​តែ​ភាគច្រើន​ ​រូប​សំណាក​ទាំង​នោះ​មាន​មុខ​មាត់​អាក្រក់​ ឬ​មិន​ដូច​កីឡាករ​មែនទែន​។ កន្លង​មក​មាន​ការ​រិះគន់​លើ​រូប​សំណាក​ Ronaldo នៅ​ឯ​ប្រលាន​យន្តហោះ​នៅ​ប្រទេស​ព័រទុយហ្គាល់​ ហើយ​ថ្មី​ៗ​នេះ​ទៀត​ក៏​មាន​ការ​រិះគន់​ដូចគ្នា​លើ​រូប​វីរបុរស​ហ្គាណា Michael Essien។

Essien​ គឺ​ជា​អតីត​ខ្សែ​បម្រើ​ ការពារ​ឆ្នើម​ក្រុម​ Chelsea និង​ជម្រើស​ជាតិ​ហ្គាណា​ ហើយ​បច្ចុប្បន្ន​កំពុង​លេង​នៅ​ក្លឹប​ Persib Bandung ប្រទេស​ឥណ្ឌូណេស៊ី​។ ភាព​ល្បីល្បាញ​របស់​កីឡាករ​វ័យ​៣៥​ឆ្នាំ​រូប​នេះ​ធ្វើ​ឲ្យ​មាន​ការ​សាងសង់​រូប​សំណាក​របស់​គេ​មួយ​នៅ​ប្រទេស​កំណើត​។​

រូប​សំណាក​ខាង​លើ​ត្រូវ​​ធ្វើ​ច្រើន​ឆ្នាំ​មក​ហើយ តែ​មិន​ដឹង​ថា​ជា​ស្នាដៃ​របស់​ជាង​រូប​ណា​ទេ​។ មាន​ការ​​សង្ស័យ​ថា​ប្រហែល​ជា​ម្ចាស់​ស្នាដៃ​ចង់​លាក់​អត្តសញ្ញាណ​របស់​ខ្លួន​ព្រោះ​តែ​មាន​ការ​រិះគន់​ថា​ វា​មិន​ដូច​ Essien ទាល់​តែ​សោះ៕

ប្រភព៖ Sky Sports   ប្រែសម្រួល៖ វីរ័ត្ន