Diego Simeone អាច​នឹង​មក​ដឹកនាំ​នៅ​ក្លឹប Inter នា​ថ្ងៃ​អនាគត

  • 2018-01-04 11:52:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប Atletico Madrid លោក Diego Simeone អាច​នឹង​មក​ដឹកនាំ​ក្លឹប Inter Milan នា​ថ្ងៃ​ខាង​មុខ។ នេះ​បើ​តាម​សំដី​កូន​ប្រុស​លោក។

Giovanni Simeone កូនប្រុសលោក Diego Simeone

ខ្សែ​ប្រយុទ្ធ Giovanni Simeone ដែល​ជា​កូន​ប្រុស​លោក​ Diego Simeone បាន​ថ្លែង​ប្រាប់​សារព័ត៌មាន Premium Sport ក្នុង​ថ្ងៃ​នេះ​ថា៖ "បច្ចុប្បន្ន​គាត់​កំពុង​តែ​សប្បាយ​ចិត្ត​ក្នុង​ការ​ដឹកនាំ​ក្លឹប Atletico ប៉ុន្តែ​ថ្ងៃ​មួយ​ គាត់​នឹង​មក​ដឹកនាំ​ ក្លឹប Inter Milan ដែល​ជា​អតីត​ក្លឹប​របស់​គាត់"។ Giovanni បាន​គូស​បញ្ជាក់​ទៀត​ថា៖ "ខ្ញុំ​គិត​ថា​ពេល​វេលា​មួយ​ហ្នឹង​នឹង​មក​ដល់"។

គួរ​រំលឹក​ឡើង​វិញ​ផង​ដែរ លោក Diego Simeone ធ្លាប់​ចំណាយ​ពេល​ ២​ឆ្នាំ​ (១៩៩៧-១៩៩៩) លេង​ឲ្យ​ក្លឹប Inter Milan កាល​ពី​ខ្លួន​នៅ​ជា​កីឡាករ។ កន្លង​មកលោក ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ផង​ដែរ ក្នុង​ការ​ចូល​មក​ដឹកនាំ​ក្លឹប​អ៊ីតាលី​មួយ​នេះ នា​ពេល​ណា​មួយ​ក្នុង​ពេល​អនាគត។

សូម​បញ្ជាក់​ផង​ដែរ លោក Simeone បាន​ចូល​ដឹកនាំ​ក្លឹប Atletico កាល​ពី​ឆ្នាំ ២០១១ និង​បាន​ជួយ​ក្លឹប​ឲ្យ​ឈ្នះ​ពាន La Liga, Europa League និង​បាន​ធ្វើ​ឲ្យ​ក្លឹប​មួយ​នេះ​ក្លាយ​ជា​ក្លឹប​ខ្លាំង​មួយ​នៅ​អឺរ៉ុប។ បច្ចុប្បន្ន Atletico កំពុង​ឈរ​លេខ ២​ក្នុង​លីគ មាន​ ៩​ពិន្ទុ​តិច​ជាង Barcelona ដែល​កំពុង​នៅ​កំពូល​តារាង៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី