រកឃើញ​បច្ចេកវិទ្យា​ថ្មី ទោះ​បី​បាត់​ខ្លួន​គ្មាន​សេវា​ទូរសព្ទ ក៏​អាច​ជួយ​សង្គ្រោះ​បាន​

  • 2018-01-05 02:20:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​វិទ្យាសាស្ត្រ​បាន​អភិវឌ្ឍន៍​កម្មវិធី​មួយ អាច​ប្រើ​ក្នុង​ស្ថានភាព​បន្ទាន់​កើតឡើង​ដោយ​គ្រោះ​រញ្ជួយ​ដី ទឹកជំនន់ ឬ​ភ្លើង​ឆេះ​ព្រៃ​។ប្រព័ន្ធ​​ដែល​បង្កើត​ដោយ​អ្នក​ស្រាវជ្រាវ​នៅ Universidad de Alicante (UA) ក្នុង​ប្រទេស​អេស្ប៉ាញ អាច​កំណត់​ទីតាំង​អ្នក​រងគ្រោះ​ដោយ​គ្មាន​រលក​សញ្ញា​ទូរសព្ទ​បាន​។

លោក Jose Angel Berna ជា​អ្នក​បង្កើត​បច្ចេកវិទ្យា និង​សាស្ត្រាចារ្យ​នៅ UA បាន​និយាយ​ថា៖ "យើង​បាន​រចនា​កម្មវិធី​បញ្ចូល​ទៅ​កាន់​ទូរសព្ទ​ ដែលអាច​ចាប់​រលក​សញ្ញា​បាន​ចម្ងាយ​ជាច្រើន​គីឡូម៉ែត្រ​"។ ប្រព័ន្ធ​នេះ​អាច​បង្ហាញ​ទីតាំងរបស់​ជន​រងគ្រោះ​ដែល​បាត់​ខ្លួន ឬ​អាច​ផ្ញើ​សារ​ខ្លីៗ​ដូចជា ខ្ញុំ​មាន​របួស ឬ ខ្ញុំ​ត្រូវការ​ជំនួយ​​ជា​ដើម។ 

កំឡុង​ការ​សាកល្បង​នៅ​ក្រោម​ដី និង​សមុទ្រ បាន​បញ្ជាក់​ថា Device អាច​ចាប់​យក​រលក​សញ្ញាបញ្ចេញ​ពីស្មាតហ្វូន​ ចម្ងាយ​ពីពីរ​ទៅ​បី​គីឡូម៉ែត្រ​។   

លោក Berna បញ្ជាក់​ថា បច្ចុប្បន្ន មិន​ទាន់​មាន​ប្រព័ន្ធ​ក្នុង​ពិភពលោក​ប្រើ​រលក​សញ្ញា ដើម្បី​កំណត់​ទីតាំងស្មាតហ្វូន​មានតែ Device ពិនិត្យ​រលក​សញ្ញា​ដែល​មាន​តម្លៃ​ថ្លៃ ហើយ​ត្រូវ​ប្រើ​ជំនួយ​ពី Helicopter។ ជាមួយ​ប្រព័ន្ធ​ថ្មី មាន​តម្លៃ​ធូរ​ថ្លៃ និង​អាច​ប្រើ​ដោយ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ជាច្រើន​៕

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

ប្រភព៖ First Post   ប្រែ​សម្រួល៖ ប៊ុនធឿន