Arsenal ទិញ​បាន​ខ្សែ​ការពារ​ម្នាក់​តែ​អ្នក​គាំទ្រ​ថា​មិនដែល​​ស្គាល់​ និង​ពិបាក​ហៅ​ឈ្មោះ

  • 2018-01-05 04:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsenal ដែល​ចាប់​អារម្មណ៍​ David Luiz មួយ​រយៈ​ចុង​ក្រោយ​នេះ​ទី​បំផុត​បែរ​ជា​ទិញ​ខ្សែ​ការពារ​កណ្ដាល​មួយ​រូប​ពី​លីគ​ក្រិក​ ដែល​អ្នក​គាំទ្រ​រិះគន់​ថា​មិន​ដែល​ស្គាល់​ និង​មាន​ឈ្មោះ​ពិបាក​ហៅ។

Mavropanos

ក្លឹប​រហស្សនាម​ថា​កាំភ្លើង​ធំ​បាន​បង្ហាញ​មុខ​សមាជិក​ថ្មី​របស់​ខ្លួន​ជា​ផ្លូវ​ការ​កាល​ពី​ម្សិលមិញ​នៅ​ទីលាន​ហ្វឹកហាត់​ដែល​រូប​គេ​មាន​ឈ្មោះ​ថា Konstantinos Mavropanos ផ្ទេរ​មក​ពី​ក្រុម​ PAS Giannina​ ក្នុង​តម្លៃ​២​,២​លាន​ផោន​។

យ៉ាង​ណា​ក៏​ដោយ​ Arsenal មិន​បាន​ដាក់​រូបគេ​ឲ្យ​លេង​រដូវ​កាល​នេះ​ទេ​ពោល​គឺ​អនុញ្ញាត​ឲ្យ​ក្រុម Werder Bremen ខ្ចី​ជើង​បន្ត។ Mavropanos មាន​​វ័យ​ទើប​តែ​២០​ឆ្នាំ​ប៉ុណ្ណោះ​ និង​លេង​បាន​១៦​ប្រកួត​នៅ​លីគ​ក្រិក​ ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​ជួយ​អតីត​ក្រុម​របស់​គេ​ឈរ​លេខ​១០​ក្នុង​តារាង៕ ​

ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទថ្មី