២០ ចំនុចគួរដឹង សម្រាប់ម្ចាស់កាមេរ៉ា DSLR ថ្មីថ្មោង
- 2018-01-06 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២០ ចំនុចគួរដឹង សម្រាប់ម្ចាស់កាមេរ៉ា DSLR ថ្មីថ្មោង
ចន្លោះមិនឃើញ
ប្រសិនបើអ្នកមិនទាន់បានសិក្សាបណ្តាលលក្ខណៈមុខងារស្មុគស្មាញក្នុងការថតរូប តែចង់ប្រើកាមេរ៉ា DSLR ដើម្បីផលិតរូបភាពស្អាត នេះអាចជាការណែនាំល្អមួយសម្រាប់អ្នក ដោយបង្ហាញពីមុខងារប៊ូតុងលើកាមេរ៉ា និងគន្លឹះជាបឋមមួយចំនួន សម្រាប់ផលិតរូបភាពដំបូងបានស្រស់ស្អាត។
១. អ្នកគួរក្តាប់កាន់តួកាមេរ៉ា ឲ្យបានត្រឹមត្រូវ ដើម្បីការពារការរង្គើពេលថត ដោយកាន់កាមេរ៉ាឲ្យណែនល្អ នឹងដៃម្ខាងត្រូវនឹងគ្រលាក់តួ។
២. អ្នកក៏អាចប្រើដៃម្ខាងទៀត កាន់ទ្រពីក្រោមគល់ Lens ដោយប្រើចង្អុលដៃ និងមេដៃក្តោបគល់ Lens ខណៈដៃម្ខាងទៀតក្តោបតួកាមេរ៉ា។
៣. ពេលប្រើដំបូង អ្នកប្រហែលជាចង់បើកដំណើរការមុខងារ Auto focus (មុខងារកំណត់ Focus លើ Subject ដោយស្វ័យប្រវត្តិ) និង Stabilizer (មុខងារជួយទប់លំនឹង) ដោយជាធម្មតា អាចរកឃើញលើ Lens របស់កាមេរ៉ា។
៤. កាមេរ៉ា DSLR ភាគច្រើនមិនមាន Storage ខាងក្នុងសម្រាប់រក្សាទុករូបភាពនោះទេ តែតម្រូវការប្រើ មេម៉ូរីកាត ដែលអ្នកគួរប្រើយ៉ាងហោចណាស់មានទំហំ 32GB និងល្បឿន Read លឿនអាចច្រើនជាង 45MB ក្នុងមួយវិនាទី ដើម្បីងាយស្រួលទាញយកប្រើជាមួយកុំព្យូទ័រ។
៥. កាមេរ៉ាមាន Mode ជាច្រើនក្នុងការជួយដល់ការថតរូបមានភាពងាយស្រួល ដែលអាចកំណត់ Flash, Aperture, Shutter speed និងលក្ខណៈជាច្រើនទៀត។ កាមេរ៉ាម៉ូដែលខ្លះប្រើប៊ូតុង Mode និងខ្លះប្រើ Mode dial ក្នុងការជ្រើសរើសមុខងារ (Mode) ប្រើប្រាស់ ដូច្នេះអ្នកគួរពិនិត្យមើលសៀវភៅណែនាំបន្ថែម។
៦. Macro mode អាចប្រើសម្រាប់ថតរូបវត្ថុតូចៗ បង្ហាញឃើញធំក្នុងរូបភាព ដូចជារូបភាពសត្វល្អិត ស្លឹកឈើ ឬផ្កាជាដើម ដែលសម្គាល់ដោយ icon រូបផ្កា។
៧. Night mode អាចឲ្យកាមេរ៉ាចាប់យករូបភាពដោយបន្ថែមពន្លឺ លើទិដ្ឋភាពងងឹត ដែលសម្គាល់ដោយ icon រូបព្រះចន្ទ។
៨. Sports mode សម្គាល់ដោយ icon រូបមនុស្សរត់លើកាមេរ៉ា អាចចាប់យករូបភាពមានចលនាបានដោយមិនមានភាពព្រិល។ Mode នេះក៏អាចឲ្យអ្នកថតរូបជាប់ៗគ្នា ដោយចុចឲ្យជាប់លើប៊ូតុងថតរូប រួចអ្នកអាចជ្រើសរើសរូបភាពស្អាតបំផុត។
៩. Sports mode ល្អសម្រាប់ថតរូបក្មេងរត់ ពពុះសាប៊ូ រថយន្តប្រណាំង ឬសកម្មភាពទាក់ទងនឹងកីឡា ហើយម្យ៉ាងទៀតក៏ល្អសម្រាប់ថតរូបកាំជ្រួចផងដែរ ដែលបង្ហាញផ្កាភ្លើងបានច្បាស់ល្អ។
១០. Landscape mode សម្គាល់ដោយ icon រូបភ្នំ អាចចាប់យករូបភាពទេសភាពអាគារ និងទិដ្ឋភាពធំៗជាច្រើនទៀត។
១១. Landscape មិនត្រឹមតែល្អសម្រាប់ថតរូបខាងក្រៅប៉ុណ្ណោះទេ អាចប្រើសម្រាប់ថតវត្ថុជាច្រើន ឬវត្ថុធំមួយ ដោយប្រាកដថាគ្រប់យ៉ាងក្នុងទិដ្ឋភាពមិនព្រាល។
១២. Portrait mode ដំណើរការខុសពី Landscape mode ដោយផ្ដោតសំខាន់លើវត្ថុតែមួយ ហើយក្រៅពីនោះបង្ហាញព្រាល ដែលល្អសម្រាប់ថតរូបមនុស្សតែម្នាក់ ឬវត្ថុមួយ។
១៣. ពេលអ្នកចង់ថតវីដេអូ អ្នកត្រូវប្រើ Video mode សម្គាល់ដោយ icon រូបកាមេរ៉ាវីដេអូ។ លើម៉ូដែលខ្លះ អ្នកក៏ត្រូវការចុចប៊ូតុងមួយក្បែរ Viewfinder ដើម្បីចាប់ផ្តើមថតវីដេអូ។
១៤. អ្នកគួរប្រយ័ត្នប្រយែងពេលប្រើ Micro, Landscape និង Portrait mode អាចប្រើ Flash ក្នុងស្ថានភាពងងឹត ដែលបង្កឲ្យមានស្រមោលខ្លាំង ឬចំណាំងពីវត្ថុណាមួយ ឬ ពណ៌បង្ហាញមិនត្រឹមត្រូវ។
១៥. ដើម្បីបន្ថយកម្រិតឥទ្ធិពល Flash អ្នកគួរប្រើក្រណាត់ស្តើង ឬក្រដាសស្តើង គ្របពីលើ Flash មុនពេលថត ដើម្បីផលិតរូបភាពបានល្អក្នុងស្ថានភាពកង្វះពន្លឺ។
១៦. កាមេរ៉ា DSLR ថ្មីភាគច្រើនអាចប្រើ Wi-Fi បាន ដូច្នេះអ្នកអាចចែករំលែករូបភាពទៅកាន់បណ្ដាញសង្គមដោយផ្ទាល់ពីកាមេរ៉ា។ ម៉ូដែលមួយចំនួនក៏មានកម្មវិធីអាចគ្រប់គ្រងលើកាមេរ៉ាតាមរយៈទូរសព្ទ ដូចជាការថតបញ្ជាពីទូរសព្ទ ជាដើម។ ដូច្នេះអ្នកគួរពិនិត្យមើលលក្ខណៈសម្បត្តិលម្អិតរបស់កាមេរ៉ាអ្នក។
១៧. អេក្រង់កាមេរ៉ាសំខាន់ណាស់ ព្រោះអ្នកត្រូវការពិនិត្យមើលរាល់រូបភាពក្រោយពេលថត ដូច្នេះអ្នកគួរបិទកញ្ចក់ថ្លាការពារអេក្រង់ (Screen Protector) ដើម្បីការពារពីការឆ្កូត។
១៨. អ្នកអាចប្រើ Filter ពីមុខ Lens កាមេរ៉ា ដើម្បីបង្កើតជារូបភាពបែបច្នៃប្រឌិតមួយបែប។ ម្យ៉ាងវិញទៀត Filter អាចជួយកាត់បន្ថយកម្រិតចំណាំងពន្លឺលើវត្ថុមួយចំនួនក្នុងទិដ្ឋភាព និងធ្វើឲ្យពណ៌បង្ហាញដុតល្អ។
១៩. មុនអ្នកទិញ Filter អ្នកគួរដឹងពីទំហំ Lens អ្នកដើម្បីប្រាកដថាដាក់ត្រូវគ្នា។ ជាធម្មតា ទំហំ Lens បង្ហាញលើ Lens ដែលបញ្ចប់ដោយមីលីម៉ែត្រ (mm) និងលេខសូន្យមានឆ្នូតនៅខាងមុខ។
២០. អ្នកក៏អាចបង្កើត Filter ផ្ទាល់ខ្លួនបានដែរ ដោយប្រើប្លាស្ទិកថ្លាមានពណ៌ផ្សេងៗ ចងផ្អឹបពីលើ ហើយពិនិត្យមើលលទ្ធផលតាមលក្ខណៈអ្នកប្រើ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ