អេននី ហ្សាម បែក​សាច់​ទ្រលុក​ទ្រលន់​ដោយសារ​មាន​កូន?​

  • 2018-01-06 03:36:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បង្ហាញ​មុខ​​ក្នុង​ពិធី​សម្ពោធ​រឿង​​ និង​កម្មវិធី​ផ្សេង​ៗ​ជា​បន្តបន្ទាប់​​​តារា​ចម្រៀង អេននី ហ្សាម ត្រូវ​បាន​មហា​ជន​​​ដាក់​ការ​សង្ស័យ​ថា​នាង មាន​កូន​ទើប​បែក​សាច់​ទ្រលុក​ទ្រលន់​ដូច្នេះ​។

ដើម្បី​ស្រាយ​មន្ទិល​ និង​ការ​សង្ស័យ​​នូវ​ពាក្យ​ចចាមអារ៉ាម​​​ទាំង​នោះ​ អេននី ហ្សាម បាន​ប្រាប់​ Sabay ថា រូប​នាង​មាន​សាច់​ឈាម​ធាត់​ទ្រលុក​ទ្រលន់​បែប​នេះ មក​ពី​ដល់​ពេល​​វេលា​ដែល​ត្រូវ​ធាត់​ ទោះ​បី​ជា​មិន​សូវ​ទទួល​ទាន​អាហារ​​​ក៏​គីឡូ​ឡើង​ដោយ​ខ្លួន​ឯង​។ ដូច្នេះ នីហ្សាម សូម​បដិសេធ​រាល់​ព័ត៌មាន​ទាំង​ឡាយ​ណា​​ដែល​និយាយ​ថា នាង​មាន​កូន​។

ជាមួយ​​ទឹក​មុខ​ភ្ញាក់​ផ្អើល​ អេន នីហ្សាម បាន​និយាយ​ថា​៖​ “ខ្ញុំ​អស់​សំណើច​ខ្លាំង​ណាស់​បង ពេល​ឮ​គេ​និយាយ​ថា​​អេន នីហ្សាម បែក​សាច់​​ដោយ​សារ​មាន​កូន​ ឲ្យ​មាន​យ៉ាង​ម៉េច​ទៅ​បើ​ខ្ញុំ​អត់​ទាន់​​បាន​រៀបការ​ និង​មាន​ស្វាមី​ផង​ហ្នឹង"។

ចំណែក​ឯ​ក្មេង​ម្នាក់​​​ដែល អេននី ហ្សាម ​ប្រលែង​លេង​ជាមួយ​​ បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​កាល​ពី​ពេល​ថ្មី​​​នេះ​ ត្រូវ​បាន​​នាង​អះអាង​ថា គឺ​ជា​​ក្មួយ​បង្កើត​ មិន​មែន​ជា​កូន​នាង​ឡើយ​៕​​​​​​​​​​​​

ចុចអាន៖គួរ​ឲ្យ​ក្នាញ់! គ្រប់​វ័យ​​១​ខួប កូន​នាំ​ទ្រព្យ​​ គង់ សុជាតិ កើន​សម្រស់​Cute សន្លប់​ហ្មង!

ចុចអាន៖បែក​ធ្លាយ​​ទឹក​ប្រាក់​តារា​ល្បី​ៗ​​ចងដៃ​​មង្គលការ​​ ឬ​ខួប​កំណើត​មិត្តភ័ក្ដិ​​

អត្ថបទ៖ ឆុង ស៊ីណាន