Oppo ឡើង​កូដ​ខ្លាំង ត្រីមាស​ទី​បី ២០១៧ ឡើង​ឈរ​លេខ​មួយ​នៅ​តំបន់​អាស៊ី

  • 2018-01-07 02:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​របាយការណ៍​ពី​ក្រុម​ការងារ Counterpoint បាន​សរុប​នៅ​ចំនួន​ទីផ្សារ​ស្មាតហ្វូន​សកល​ប្រចាំ​ត្រីមាស​ទី ៣ ឆ្នាំ ២០១៧។ គិត​ចាប់​ពី​ខែ​កក្កដា-កញ្ញា ធៀប​នឹង​ត្រីមាស​ទី ២ កើន​ឡើង ៩ ភាគរយ ស្រប​ពេល​ធៀប​នឹង​ត្រីមាស​ដដែល​ឆ្នាំ​ទៅ​កើន​បាន ៥ ភាគរយ។ ក្នុង​នោះ ៣ ភាគ ៤ នៃ​ចំណែក​ទីផ្សារ​ទាំង​មូល ជាប់​ក្នុង​កំពូល​ស្លាកយីហោ​ស្មាតហ្វូន​ទាំង ១០។​

តំណែង​សកល SAMSUNG ឈរ​លេខ ១ មាន ២១ ភាគរយ ខណៈ​លេខ ២ បាន​លើ Apple យក​ឈ្នះ Huawei បាន ២ ភាគរយ អម​ដោយ​គូ​ប្រជែង​ក្នុង​ស្រុក Oppo មាន ៨ ភាគរយ​ឈរ​លេខ ៤ ហើយ Vivo ចែក​ស្មើ​ជាមួយ Xiaomi ផ្ដួល LG ឲ្យ​នៅ​បាត​តារាង។

ចំណុច​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បើ​យើង​ក្រឡេក​ទៅ​មើល​ទ្វីប​ទាំង ៣ មាន​អាមេរិក​ខាង​ជើង Apple ឈរ​ផុត​លេខ, ទ្វីប​អឺរ៉ុប SAMSUNG វ៉ា​ដាច់​ដល់​ទៅ ៣៣ ភាគរយ ខណៈ​នៅ​ទីផ្សារ​អាស៊ី​ប្លែក​អ្វី​ឆ្នាំ​នេះ Oppo មាន​ភាព​ល្បីល្បាញ​ជាង​គេ​ទៅ​វិញ។​

រំឭក​ដែរ​ថា​ក្នុង​ទីផ្សារ​សកល​ក្រុមហ៊ុន​សម្ព័ន្ធ​មិត្ត​របស់ VIVO មួយ​នេះ ចេញ​លក់​ស្មាតហ្វូន​បាន ៣៣.៥ លាន​គ្រឿង ក្នុង​ត្រីមាស​ទី ៣ ឆ្នាំ ២០១៧ កើន​ឡើង​ជាង ៣០ ភាគរយ ខណៈ​ឆ្នាំ​ទៅ​ទទួល​បាន​ត្រឹម ២៥.៨ លាន​គ្រឿង។​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Flashfly   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី