លង់​បាត់ទៅហើយ កម្លាំងម៉ាស៊ីន​កុំព្យូទ័រ​ Dell ស៊េរី​​ថ្មីចេញ​ប៉ុន្មាន​ថ្ងៃ​ទៀត កម្លាំង​កប់​

  • 2018-01-07 02:22:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពិព័រណ៍​តាំង​បង្ហាញ​ផលិតផល​បច្ចេកវិទ្យា​ដើម​ឆ្នាំ ២០១៨ ក្រុមហ៊ុន Dell បាន​ប្រកាស​ចេញ​ផ្សាយ​នូវ​កុំព្យូទ័រ​យួរ​ដៃ​ស៊េរី​ថ្មី​ម៉ូដែល XPS 13 ដែល​មាន​អេក្រង់​សឹង​ពេញ​ផ្ទៃ​សង​ខាង និង​មាន​រូបរាង​កាន់​តែ​ស្ដើង​ជាង​ជំនាន់​មុន។ បំពាក់​នូវ​អង្គ​គណនា Intel Core ជំនាន់​ទី ៨ ប្រើ​អេក្រង់​កម្រិត 4K ច្បាស់​ត្រជាក់​ភ្នែក អម​នឹង​ទម្ងន់​ខ្លួន​ស្រាល​ត្រឹម ១.២២ គ.ម។​

ប្រភេទ​ ១៣ អ៊ីញ​មួយ​នេះ​មាន​ជម្រើស CPU ជំនាន់ Core i5-8250U និង Core i7-8550U បន្សំ​នឹង​អង្គ​ផ្ទុក SSD ទំហំ 1TB។ ប្រើប្រាស់​រន្ធ​ដោត​តាំង​ពី Type-A ដល់ Type-C រត់​នៅ​លើ Windows 10 OS គាំទ្រ​មុខងារ​បញ្ជា​ដោយ​សំឡេង, ប្រព័ន្ធ Touch និង​មុខងារ​សម្គាល់​ផ្ទៃ​មុខ អម​ដោយ​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​លើ​ប៊ូតុង Power។​

បច្ចុប្បន្ន​ក្រុមហ៊ុន Dell និង Microsoft នៅ​ទីផ្សារ​អង់គ្លេស​និង​សហរដ្ឋអាមេរិក បាន​ប្រកាស​បើក​លក់​ Laptop ម៉ូដែល​នេះ​ក្នុង​តម្លៃ ៩៩៩.៩៩ ដុល្លារ។​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Gizchina   ប្រែ​សម្រួល៖ កៅ រក្សា