ហេតុផល​វិទ្យាសាស្ត្រ​ពិត ពី​រឿង​សត្វ​ឆ្មារ​ខ្លាច​ផ្លែ​ត្រសក់​

  • 2018-01-07 01:52:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រហែល​ជា​ធ្លាប់​ឮ ឬ​ឃើញ​ផ្ទាល់ សត្វ​ឆ្មា​ភ័យខ្លាច​ត្រជាក់ ដែល​គ្រាន់​តែ​ជា​បន្លែ​ពណ៌បៃតង យើង​ប្រើប្រាស់​ធ្វើ​ជា​ម្ហូប​អាហារ​ទទួល​ទាន​ប៉ុណ្ណោះ។ សត្វ​ឆ្មារ​នឹង​លោត​ឡើង​លើ ឬ​រត់​ចេញ ពេល​វា​ងាក​ឃើញ​ផ្លែ​ត្រសក់​នៅ​ពី​ក្រោយ​វា​ សម្រាប់​សុវត្ថិភាព និង​ការ​ត្រៀម​ខ្លួន​ប្រយុទ្ធ​។ បើ​តាម IFL Science សត្វ​ឆ្មារ​ខ្លាច​គ្រប់​យ៉ាង​មាន​លក្ខណៈ​លាក់បាំង ហាក់​ដូច​កំពុង​លួច​មើល​ពួកគេ មិនមែន​គ្រាន់​តែ​ផ្លែ​ត្រសក់​នោះ​ទេ​។ ប្រសិនបើ​អ្នក​ដាក់​ផ្លែ​ម្នាស់​ពី​ក្រោយ​នឹង​តម្រង់​ទៅ​សត្វ​ឆ្មារ នោះ​ពួកវា​ក៏​ភ្ញាក់ផ្អើល ឬ​រត់​ចេញ​ផង​ដែរ​។ 

លោក Roger Mugford អ្នក​ឯកទេស​សម្គាល់​ឥរិយាបថ​សត្វ​បាន​និយាយ​ថា៖ "ខ្ញុំ​គិត​ថា ប្រតិកម្ម​របស់​សត្វ​ឆ្មារ ដោយសារ​ឃើញ​មាន​វត្ថុ​រាង​ខុស​ប្លែក​ដាក់​ទីតាំង​លាក់បាំង ខណៈ​ក្បាល​ឆ្មារ​អោន​ស៊ី​ចំណី​។ សត្វ​ឆ្មារ​មាន​ការ​សង្ស័យ​លើ​វត្ថុ​មិន​ស្គាល់ ដែល​តំណាង​ឲ្យ​ភាព​គ្រោះថ្នាក់ (សត្វ​ពស់ ឬ​អ្វី​ផ្សេង​អាច​វាយ​ប្រហារ​វា​)"៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Metro   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី