ក្រុម Liverpool ​នៅ​តែ​មិន​អាច​ឃាត់ Coutinho ​បាន ព្រោះ Barca ឱ្យ​ដល់ ​១៤២​លាន​ផោន

  • 2018-01-07 02:00:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ជា​ផ្លូវ​ការ ​ខ្សែបម្រើ​coutinho ​សម្រេច​ចាកចេញ​ពី​ក្លឹប Liverpool ​ទៅ​រួម​រស់​ជាមួយ FC Barcelona ​នៅ​អេស្ប៉ាញ​ហើយ ​ក្នុង​តម្លៃ​ខ្លួន​១៤២​លាន​ផោន។

ទន្ទឹម​នឹង​ការ​ចាកចេញ​នេះ​ដែរ ​លោក Jurgen Klopp ​បាន​និយាយ​ថា​ក្លឹប​នឹង​រូប​លោក​បាន​ព្យាយាម​គ្រប់​យ៉ាង​ហើយ​ដើម្បី​ទុក​ Coutinho ​ប៉ុន្តែ​ចុង​ក្រោយ​នៅ​តែ​មិន​អាច​រក្សា​គេ​បាន​ដដែល។ ការ​ចាកចេញ​របស់​គេ​នេះ ​គឺ​ដើម្បី​បំពេញ​បំណង​ទៅ​ថ្ងៃ​អនាគត ​និង​គ្រួសារ​របស់​គេ។ វា​ជា​ក្ដី​សុបិន​ក្នុង​ការ​ទៅ​លេង​នៅ​អេស្ប៉ាញ។

ទម្រាំ​តែ​បាន​កីឡាករ​ប្រេស៊ីល​រូប​នេះ Barcelona ​បាន​ដាក់​ដេញ​ថ្លៃ​៣​ដង​មកហើយ ប៉ុន្តែ​ត្រូវ​ច្រាន​ចោល​ទាំង​អស់ ​រហូត​ដល់​ដាក់​ម្ដង​ទៀត​ក្នុង​ទំហំ​ទឹក​ប្រាក់​១៤២​លាន​ផោន ​ទើប​បាន​សម្រេច​នាំ​យក​ទៅ​អេស្ប៉ាញ​តែ​ម្ដង៕

ប្រភព៖ Bleacherreport   ប្រែ​សម្រួល៖ មុន្នីរម្យ