សហ​ស្ថាបនិក​កាស​ ​Beat​ ​ប្រកាស​ដើរចេញ​ពី​ ​Apple Music

  • 2018-01-07 03:04:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ​Jimmy Iovine​ ​សហ​ស្ថាបនិក​ក្រុមហ៊ុន​ ​Beats Electronics​ ​ជំនាញ​ផលិត​កាស​ដ៏​ល្បី​ដែល​ ​Apple​ ​ទិញ​យក​កាល​ពី​ឆ្នាំ​ ​២០១៤​ ​ក្រោម​កញ្ចប់​ថវិកា​ប្រមាណ​ ​៣​ ​ប៊ីលាន​ដុល្លារ​ ​ទើប​ប្រកាស​នឹង​ចាក​ចេញ​ពី​ ​Apple​ ​ក្នុង​ពេល​ឆាប់ៗ។

លោក​ ​Jimmy Iovine (ស្តាំ)

ក្រោយ​ពី​ ​Apple​ ​ទិញ​យក​ ​Beats Electronics​ ​លោក​ ​Jimmy Iovine​ ​ជា​បុគ្គល​សំខាន់​បំផុត​ក្នុង​ការ​ជួយ​បង្កើត​ ​និង​គ្រប់គ្រង​ប្រតិបត្តិការ​របស់​ ​Apple Music streaming​ ​និង​ស្ថានីយវិទ្យុ​ ​Beats 1 streaming។ ក្រោម​ការ​គ្រប់គ្រង​របស់​ ​Jimmy Iovine​ ​សេវាកម្ម​តន្ត្រី​ ​Apple Music streaming​ ​បាន​ក្ដាប់​យក​ដំណែង​លេខ​ពីរ​ក្នុង​លោក​ ​ដែល​មាន​អ្នក​ប្រើ​ប្រមាណ​ ​៣០​ ​លាន​នាក់។

ដោយ​ឡែក​ ​ចំពោះ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​សហ​ស្ថាបនិក​ ​វ័យ​ ​៦៤​ ​ឆ្នាំ​របស់​ ​Beats Electronics​ ​សម្រេច​ដើរ​ចេញ​ពី​ ​Apple​ ​គឺ​មិន​ទាន់​មាន​ប្រកាស​អ្វី​នៅ​ឡើយ​ទេ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រដ្ឋ