ភ្ញៀវ​ពិសេស​ម្នាក់​ទៅ​សាកឡាន​ ​Tesla​ ចុងក្រោយ​ញញឹមជាប់

  • 2018-01-07 03:28:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំនាញ​បើកបរ​រថយន្ត​ឲ្យ​ក្រុមហ៊ុន​ ​BMW​ ​ម្នាក់​ ​ត្រូវ​គេ​អញ្ជើញ​ឲ្យ​ទៅ​បើកបរ​សាកល្បង​នូវ​រថយន្ត​ប្រភេទ​គ្រួសារ​ ​ដែល​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​ ​Model 3​ ​របស់​ក្រុមហ៊ុន​ ​Tesla។

ជា​លទ្ធផល​ ​អ្នក​ជំនាញ​ខាង​លើ​បាន​លាន់មាត់​ថា​ ​Tesla Model 3​ ​ពិត​ជា​ទាក់ទាញ​ទាំង​រូបរាង​ ​និង​បច្ចេកវិទ្យា​ ​ជា​ពិសេស​ប្រព័ន្ធ​បើកបរ​ ​លំនឹង​ ​ហ្រ្វាំង​ ​ចង្កូត​ ​គឺ​សុទ្ធ​តែ​ត្រឹមត្រូវ​ការ​ការ​រំពឹង​ទុក​របស់​គាត់​ ​ហើយ​វា​ពិត​ជា​សក្ដិសម​ជា​រថយន្ត​គ្រួសារ​សម្រាប់​សម័យ​បច្ចុប្បន្ន។

Tesla Model 3​ ​មាន​តម្លៃ​ប្រមាណ​ ​៣៥ ០០០​ ​ដុល្លារ​ ​(មិន​ទាន់​គិត​ពន្ធ​ ​និង​តម្លៃ​ផ្សេងៗ)​ ​ពេល​សាក​អគ្គិសនី​ពេញ​ ​អាច​បើកបរ​ក្នុង​រយៈ​ចម្ងាយ​ ​៤៩៩​ ​គីឡូម៉ែត្រ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ carscoops   ប្រែ​សម្រួល៖ រដ្ឋ