កូន​រថយន្ត Honda Jazz ស៊េរី​ថ្មី ក្រៅ​ក្រុង ១០០ គ.ម ស៊ី​មិន​ដល់ ៥ លីត្រ

  • 2018-01-08 02:15:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រកូល​រថយន្ត​ខ្លួន​តូច Jazz របស់​ក្រុមហ៊ុន Honda បាន​វិវត្ត​អាប់ដែត​នូវ​កម្លាំង​ម៉ាស៊ីន​ថ្មី​ប្រភេទ i-Vtech ​ចំណុះ ១.៥ លីត្រ ផលិត​កម្លាំង​បាន ១៣០ សេះ ប្រើ​សាំង​ក្រៅ​ក្រុង​រត់ ១០០គ.ម ស៊ី​ត្រឹម ៤.៥ លីត្រ។​ តម្លៃ​នៅ​ទីផ្សារ​អឺរ៉ុប​នា​ពេល​បច្ចុប្បន្ន ថ្លៃ​ប្រមាណ ២៣,២៨០ ដុល្លារ ។​

ស្ថិត​ក្នុង​ជម្រើស​ ២ ពណ៌​រួម​មាន​ខៀវ និង ស តួ​ខាង​ក្រៅ​រចនា​ស្អាត​ប្លែក​ពី​ពពួក​គូ​ប្រជែង​ដទៃ ស្រប​ពេល​សាច់​ខាង​ក្នុង​ផ្នែក​ចង្កូត​ផ្គត់ផ្គង់​ដោយ​គ្រឿង​បរិក្ខារ Top-spec EX មាន​មុខងារ​គ្រប់គ្រង​សីតុណ្ហភាព និង​កាមេរ៉ា​ក្រោយ​ពេល​ថយ​រថយន្ត។ អម​ដោយ​ចង្កៀង​ប្រភេទ Fog Lights និង​គ្រាប់ LED បន្សំ​នឹង​កង់​មាន​ទំហំ ៤០ សង់ទីម៉ែត្រ។

ការ​វិវត្ត​លើ​ជំនាន់​មុន​ប្រើ​ត្រឹម​ម៉ាស៊ីន​ចំណុះ ១.៣ លីត្រ ត្រកូល Jazz សេរ៊ី​ឆ្នាំ ២០១៨ នេះ ប្រើប្រាស់​ចង្កឹះ​លេខ​ដៃ ៦ វគ្គ ឬ​ប្រភេទ CVT ហើយ​មាន​ចេញ​លក់​ជា​ផ្លូវការ​ចាប់​ពី​ខែ​កុម្ភៈ​ត​ទៅ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Autocar   ប្រែ​សម្រួល៖ កៅ រក្សា