Acer ចេញ Chromebook ម៉ូដែល​ថ្មី​តម្លៃ ១ លាន​រៀល កាន់​ថ្ម​ដល់ ១០ ម៉ោង

  • 2018-01-08 02:05:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពិព័រណ៍​តាំង​បង្ហាញ​ផលិតផល​បច្ចេកវិទ្យា CES 2018 ក្រុមហ៊ុន Acer បាន​ធ្វើ​ការ​ចេញ​ផ្សាយ​នូវ​ Chromebook 11 មាន​លក្ខណៈ​ពិសេស​អាច​កាន់​ថ្ម​ដល់ ១០ ម៉ោង បន្សំ​នឹង​តម្លៃ​ថោក​សមរម្យ​ត្រឹម ២៥០ ដុល្លារ ។ ប្រើប្រាស់​រន្ធ​ដោត USB 3.1 Type-C ចំនួន ២ បំពាក់​អេក្រង់​ទំហំ ១១.៦ អ៊ីញ មក​ជាមួយ RAM 4GB និង​អង្គ​ផ្ទុក eMMC ប្រភេទ 16GB ឬ 32GB។​

ជម្រើស​ម៉ូដែល CB311-8HT និង CB311-8H បម្រើ​អតិថិជន​លើ​សេវាកម្ម Google Drive, Google Play និង Gmail បាន​យ៉ាង​រលូន ស្រប​ពេល​ក្រុមហ៊ុន​តៃវ៉ាន់​មួយ​នេះ​បញ្ជក់​ប្រាប់ "អតិថិជន​អាច​លេង​ហ្គេម និង​រីករាយ​ជាមួយ​មាតិកា​កម្មវិធី​ជា​ច្រើន​លើ Acer Chromebook 11”។

កុំព្យូទ័រ​យួរ​ដៃ​មួយ​នេះ​ប្រើ​អង្គ​គណនា​ប្រភេទ Intel Celeron ភ្ជាប់​ប្រព័ន្ធ Bluetooth 4.2 និង​កាមេរ៉ា​កម្រិត HDR។ កម្រាស់​ខ្លួន​ស្តើង ទម្ងន់​ខ្លួន​ស្រាល​ត្រឹម ១.១ គ.ក អម​ដោយ​កម្រិត​រូបភាព​ជះ​ពី​អេក្រង់​ច្បាស់​ត្រជាក់​ភ្នែក ១,៣៦៦ x ៧៦៨ ភីកសែល ស្រប​ពេល​ម៉ូដែល CB311-8HT អាច​ដំណើរការ​ប្រព័ន្ធ Touchscreen រី​ឯ CB311-8H ជា​ម៉ូដែល​ធម្មតា។​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ ibtimes   ប្រែ​សម្រួល៖ កៅ រក្សា