ស្មាតហ្វូន​​ចម្លងរាងតាម iPhone X និង Galaxy S9 តម្លៃ​ខ្ទង់ ៣០០ ដុល្លារ

  • 2018-01-08 02:00:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ការ​បង្ហោះ​រូបភាព​មួយ​សន្លឹក​ពី​លោក Evan Blass នៅ​លើ​គណនី Twitter ជុំវិញ​ស្មាតហ្វូន Doogee V របស់​ក្រុមហ៊ុន​ប្រទេស​ចិន ដែល​មាន​រូបរាង​ស្រដៀង​ទាំង iPhone X និង​គំរូ Galaxy S9 ធ្លាប់​បែក​ធ្លាយ​កន្លង​មក។ ម៉ាស៊ីន​ពណ៌​មាស អម​ដោយ​អេក្រង់​ផ្ទៃ​ពេញ ប្រើប្រាស់​កាមេរ៉ា​ភ្លោះ និង​ប្រពន្ធ​ស្កេន​ខ្ចៅ​ដៃ​ប្រើ​បង្កប់​ក្រោម​អេក្រង់។​

តាម​ប្រភព​ពី​គេហទំព័រ​មួយ​ម៉ូដែល Doogee V មាន​កាមេរ៉ា​ក្រោយ​ទំហំ 16+21MP ប្រើប្រាស់​ឈីប MediaTek P40 បំពាក់ RAM 6GB និង​មាន​អង្គ​ផ្ទុក 128GB។ តម្លៃ​សម្រាប់​ទីផ្សារ​ក្រៅ​ស្រុក​ប្រហែល ៣០០ ទៅ ៣៧០ ដុល្លារ ។​

នេះ​ស​បង្ហាញ​ឲ្យ​ឃើញ​សូម្បី​តែ​ក្រុមហ៊ុន​ខ្លាំង​ខាង Copy ក្នុង​ទីផ្សារ​ចិន ក៏​ចាប់​ផ្តើម​វិវត្ត​ខ្លួន​ពី​ការ​ប្រើប្រាស់​អេក្រង់​ធម្មតា ប្រែ​ជា​អេក្រង់​ផ្ទៃ​ពេញ និង​កាមេរ៉ា​ភ្លោះ​សឹង​ទាំង​អស់​ចាប់​ពី​ឆ្នាំ ២០១៨ ត​ទៅ។

ប្រភព: https://9to5google.com/2018/01/06/doogee-v-is-a-frankenstein-of-galaxy-s9-leaks-iphone-x-w-in-display-fingerprint-scanner/

https://www.iphone-droid.net/doogee-v-with-in-display-fingerprint-scanner/

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា