Arsenal ធ្លាក់​ពី FA Cup ត្រឹម​ជុំ​ទី​៣ ក្រោម​ដៃ​​​ម្ចាស់​ជើង​ឯក UCL ២​ ជំនាន់

  • 2018-01-08 02:23:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាំ​ភ្លើង​ធំ Arsenal បាន​ធ្លាក់​ពី​ពាន​រង្វាន់ FA Cup ​​នៅ​ជុំ​ទី​៣ ​ក្រោយ​ចាញ់ Nottingham Forest ដែល​ជា​ម្ចាស់​ជើង​ឯកUefa Champions league ពីរ​ជំនាន់​កាល​ពី​យប់​មិញ​នេះ​ ៤-២ នៅ​ទឹក​ដី​របស់ Nottingham Forest ។

ចាប់​ផ្ដើម​ការ​ប្រកួត​បាន​តែ ២០​នាទី​ប៉ុណ្ណោះ​ម្ចាស់​ផ្ទះ​ទម្លាយ​សំណាញ់​ទី​ក្រុម​ភ្ញៀវ Arsenal មួយ​គ្រាប់​មុន​ដែល​រក​បាន​ដោយ​កីឡាករ Lichaj ដល់​នាទី​ទី​២៣ ខ្សែ​ការពារ​ P. Mertesacker រក​បាន​គ្រាប់​បាល់​តាម​ស្មើ ១-១។ ​ដល់​នាទី​ទី​៤៤ ម្ចាស់​​ផ្ទះ​បង្កើត​​ការ​នាំ​មុខ​២-១ ជា​​​ថ្មី​ដែល​រក​បាន​​ដោយ​កីឡាករ Lichaj ​ដដែល។ ចប់​វគ្គ​ទី​១ ម្ចាស់​ផ្ទះ​នាំ​មុខ ២-១ ។​

​ចូល​ដល់​​វគ្គ​ទី​២ នាទី​ទី​​៦៤ ម្ចាស់​ផ្ទះ​ទទួល​បាន​ឱកាស​ទាត់​បាល់​ប៉េណាល់​ទី​ ដែល​ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ B.Brereton ​និង​គ្រាប់​ទី​៤ ​​របស់​ម្ចាស់​ផ្ទះ​ជា​ការ​ទាត់​ប៉េណាល់​ទី​លើក​ទី​២ ដោយ​កីឡាករ Dowell ​ក្រោយ​ពេល​ D. Welbeck រក​បាន​គ្រាប់​ទី​២ ឲ្យ​ Arsenal នាទី​ទី​​៧៩ ។ ចប់​ការ​ប្រកួត Nottingham Forest ​យក​ឈ្នះ Arsenal ៤-២។

សូម​បញ្ជាក់​ថា Nottingham Forest​ ជា​ក្រុម​របស់​ អង់គ្លេស​មួយ​ដែល​ធ្លាប់​ឈ្នះ Uefa Champions league បាន​ពី​រ​លើក​កាល​ពី​ឆ្នាំ​២៩៧៩ និង ១៩៨០៕

ប្រភព៖ YouTube   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​