Nuheara ហ៊ាន​លក់​កាស​ត្រចៀក​ដល់​តម្លៃ ២០០ ដុល្លារ មាន​អ្វី​ពិសេស​ខ្លះ​?

  • 2018-01-09 01:44:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពិព័រណ៍ CES 2018 ក្រុមហ៊ុន Nuheara បាន​ប្រកាស​បង្ហាញ​នូវ​ប្រភេទ​កាស​ឆ្លាតវៃ​ថ្លៃ​ដល់​ទៅ ២០០ ដុល្លារ។ ក្នុង​យុទ្ធសាស្ត្រ​ប្រជែង​ទីផ្សារ AirPods របស់​ក្រុមហ៊ុន​អាមេរិក Apple កាស​ថ្លៃ​ជាង​គ្នា​ខ្ទង់ ៤០ ដុល្លារ​មួយ​នេះ មាន​មុខងារ​ពិសេស​អាច​កាត់​បន្ថយ​សំឡេង​រំខាន​ពី​ខាង​ក្រៅ​អំឡុង​ពេល​ស្ដាប់។

រូបតំណាងកាស LivelQ Buds

លើស​ពី​នេះ​ទៅ​ទៀត​ក្រុមហ៊ុន​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អូស្រា្តលី ក៏​អភិវឌ្ឍ​បន្ថែម​នូវ​ប្រព័ន្ធ Software បែប​ទំនើប ជា​កត្តា​ជួយ​ជំរុញ​ចិត្ត​ឲ្យ​អតិថិជន​និយម​ស្ដាប់​តន្ត្រី ងាក​មក​ប្រើប្រាស់​ផលិតផល **LivelQ Buds** របស់​ខ្លួន​ជំនួស​ AirPods។

រូបតំណាងកាស IQBuds

ឆ្លៀត​ឱកាស​នោះ Nuheara ក៏​បង្ហាញ​នូវ​គំរូ​នៃ​កាស​ជំនាន់​ក្រោយ​មួយ​ទៀត​ម៉ូដែល IQBuds Boost ដែល​រំពឹង​ភ្ជាប់​បច្ចេកវិទ្យា​កាន់​តែ​វិសេសវិសាល​ជាង​បច្ចុប្បន្ន ហើយ​បង្ហាញ​ខ្លួន​នា​ខែ​មេសា ប៉ុន្តែ​នៅ​មិន​ទាន់​បង្ហើប​ពី​តម្លៃ​ច្បាស់ការ​នៅ​ឡើយ ខណៈ​ប្រភេទ IQBuds ធម្មតា​ថ្លៃ ២៩៩ ដុល្លារ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Techcrunch   ប្រែ​សម្រួល៖ កៅ រក្សា