ក្បាច់​ពិសេស ​អាចជួយ​អ្នក​តម្រឹម​រូបភាព​បាន​ស្អាត​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​

  • 2018-01-09 02:03:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ការ​ថតរូប ពេល​ខ្លះ​តែងតែ​បង្កើត​កំហុស ជាពិសេស​ពេល​ថតរូប​ប្រញាប់ ឬ​មិន​បាន​ពិនិត្យ​មើល Subject ពាក់ព័ន្ធ​ក្នុង​ទិដ្ឋភាព​។ ម្យ៉ាងវិញទៀត បើ​អ្នក​ទាញ​យក​រូបភាព​ណា​មួយ​មក​ប្រើប្រាស់ ពេល​ខ្លះ​រូបភាព​ទាំង​នោះ​ក៏​មាន​ចំនុច​ខ្លះ អ្នក​ចង់​បង្ហាញ ហើយ​ខ្លះ​អ្នក​មិន​ចង់​បង្ហាញ​។ ដូច្នេះ​អ្នក​ប្រហែល​ជា​ត្រូវ​តម្រឹម​រូបភាព​ទាំង​នោះ ប៉ុន្តែ​គួរ​ប្រាកដ​ថា​មិន​បាត់បង់​អត្ថន័យ​រូបភាព និង​មិន​ធ្វើ​ឲ្យ​កាន់​តែ​អាក្រក់​មើល អ្នក​អាច​ពិនិត្យ​មើល​ចំនុច​ទាំង​នេះ​បាន​។

១. តម្រឹម​រូបភាព​បង្ហាញ​ពី​​អត្ថន័យ

អ្នក​មិន​គួរ​តម្រឹម​រូបភាព​ភ្លាមៗ​នោះ​ទេ លុះត្រា​អ្នក​ដឹង​ពី​អ្វី​អ្នក​ចង់​បង្ហាញ និង​ប្រាកដ​ថា​មិន​បាត់បង់​អត្ថន័យ​រូបភាព ពេល​អ្នក​ផ្លាស់ប្ដូរ ដោយ​ការ​តម្រឹម​។ 

២. ដក​ចោល​ចំនុច​មិន​ចាំបាច់​

ក្នុង​រូបភាព​អ្នក​ថត ប្រហែល​​ជា​មាន​នូវ​ Subject មិន​ត្រូវការ ឬ​មិន​ពេញ​លក្ខណៈ ដូច្នេះ​អ្នក​គួរ​តម្រឹម​ចោល ដើម្បី​ប្រាកដ​ថា គ្រប់​យ៉ាង​ក្នុង​ទិដ្ឋភាព​អាច​មើល​យល់​។ 

៣. កុំ​ព្យាយាម​ដាក់​គ្រប់​យ៉ាង​នៅ​ចំ​កណ្តាល​

បើ​អ្នក​តម្រឹម​រូបភាព​លក្ខណៈ Portrait គួរ​បង្ហាញ Subject នៅ​កណ្តាល​។ យ៉ាងណាមិញ មិនមែន​គ្រប់​យ៉ាង​អ្នក​គួរ​កំណត់​នៅ​កណ្តាល​នោះ​ទេ អ្នក​ក៏​គួរ​អនុវត្ត​រូបមន្ត Rule of thirds លើ​ការ​តម្រឹម​រូបភាព​ផង​ដែរ​។ 

៤. តម្រឹម​នៅ​កម្រិត​ភ្នែក (Eye level)

ប្រសិនបើ​អ្នក​ចង់​ដាក់ Subject នៅ​ចំណុច​កណ្តាល អ្នក​ក៏​នៅ​តែ​អាច​អនុវត្ត​រូបមន្ត Rule of thirds បាន​ដោយ​កំណត់​កម្រិត​ភ្នែក​ស្ថិត​នៅ​ចំនុច​ប្រសព្វ​នៃ​បន្ទាត់​គំរូ​ផ្នែក​ខាងលើ ដែល​អាច​បង្កើត​អារម្មណ៍ Subject មើល​មក​អ្នក​។ 

៥. ពេល​តម្រឹម​មុខ គួរ​ទុក​លំហ​ខ្លះ​

អ្នក​មិន​គួរ​តម្រឹម​មុខ Subject ជិត​ពេក​ទេ អ្នក​គួរ​ទុក​លំហ​ខ្លះ ជាពិសេស​ពេល Subject បែរ​ចេញ​ពី​កាមេរ៉ា​។

៦. រូបភាព Subject ត្រូវ​ពេញ​លក្ខណៈ​

ពេល​អ្នក​តម្រឹម​គួរ​ប្រាកដ​ថា ធាតុ​ចូលរួម​បង្ហាញ​ក្នុង​រូបភាព​ត្រូវ​ពេញ​លក្ខណៈ​។

៧. អាច​ឲ្យ Subject បង្ហាញ​ជាមួយ​ស្ទិល​សក់​

អ្នក​មិន​គួរ​តម្រឹម Subject ជិត​ពេក ដែល​អាច​បាត់បង់​ទម្រង់​ស្ទិល​សក់​របស់​គាត់​នោះ​ទេ តែ​ក៏​មិន​បាច់​បង្ហាញ​ទាំងស្រុង​នោះ​ដែរ គ្រាន់​តែ​ផ្នែក​ភាគច្រើន​នៃ​ទម្រង់​សក់​គាត់​បាន​ហើយ​។ 

៨. តម្រឹម​ចោល​ចំនុច​ឆ្គង​

ការ​តម្រឹម​រូបភាព ធ្វើ​យ៉ាង​ណា​ឲ្យ Subject បង្ហាញ​បាន​ស្អាត ដូច្នេះ​ផ្នែក​មិន​ស្អាត​បង្ហាញ​ឃើញ​ពេល​ថត អាច​តម្រឹម​ចោល​បាន ឧទាហរណ៍​ស្នាម​ប្រឡាក់​លើ​អាវ​ជា​ដើម​។ 

៩. សម្រាប់​រូបភាព អាច​តម្រឹម​ឲ្យ​ស្រដៀង​គ្នា​

អ្នក​គួរ​តម្រឹម​រូបភាព​ជាច្រើន ឲ្យ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទាក់ទង​នឹង​កម្ពស់ Subjects សម្រាប់​បង្ហាញ  មិនមែន​រូប​មួយ​ពង្រីក​តូច រូប​ខ្លះ​បង្ហាញ​ពេញ ខណៈ​រូបភាព Subject បង្ហាញ​ស្ទិល​នៅ​កន្លែង​ដដែល​។ 

១០. កុំ​តម្រឹម​ផ្ទៃ​មេឃ​

សម្រាប់​រូបភាព​ទេសភាព​គួរ​បង្ហាញ​ធំ​ពេញលេញ ជា​ពិសេស​រូបភាព​ផ្ទៃ​មេឃ បើ​អ្នក​តម្រឹម​ឲ្យ​តូច ខ្លី​ពេក រូបភាព​លែង​ជា​លក្ខណៈ​ទេសភាព​ហើយ​។

១១. តម្រឹម​បង្រួញ​បង្ហាញ​ពី​អារម្មណ៍​

អ្នក​គួរ​តម្រឹម​បង្រួម​កៀក​ទៅ​នឹង Subject ដែល​ធ្វើ​ឲ្យ​អ្នក​មើល​អាច​ដឹង​ពី​អារម្មណ៍​ Subject។

១២. សាក​តម្រឹម​រូបភាព​រាង​ផ្សេង​

អ្នក​អាច​តម្រឹម​រូបភាព​ជា​រាង​ផ្សេង​ក្រៅ​ពី​រាង​ជ្រុងៗ អាច​ជា​រង្វង់​មូល ពងក្រពើ ឬ​បេះដូង​ជាដើម​។ 

១៣. កែ​បន្តិច​បន្តួច​

អ្នក​អាច​តម្រឹម​តែ​បន្តិច ហើយ​ប្រាកដ​ថា​ Subjects (ម្តាយ និង​ក្មេង​ ជា​ឧទាហរណ៍)​ មិន​តម្រឹម​ចោល​ជ្រុល​ពេក​។

១៤. កុំ​ខ្លាច​ក្នុង​ការ​សាកល្បង​

ពេល​ខ្លះ អ្នក​ក៏​អាច​តម្រឹម​ដោយ​រំលង​រូបមន្ត អាច​តម្រឹម​មុំ​ផ្សេង និង​បង្វិល​រូបភាព ក្នុង​ការ​បង្កើត​រូបភាព​បែប​ច្នៃប្រឌិត​។ អ្នក​អាច​ធ្វើ​ការ​សាកល្បង រហូតដល់​អ្នក​ពេញចិត្ត​។ 

១៥. តម្រឹម​ក្នុង​កាមេរ៉ា​តែ​ម្តង​

អ្នក​គួរ​ធ្វើការ​តម្រឹម​លើ​កាមេរ៉ា​ផ្ទាល់​តែ​ម្តង ដូច្នេះ​អ្នក​អាច​ចំណេញ​ពេលវេលា​បាន​ខ្លះ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ companyfolders   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី