ក្រោយ​បញ្ចេញ​បាន​៣សប្ដាហ៍​ទី​បំផុត​ "Jumanji” គ្រងលេខ​១​ Box Office

  • 2018-01-09 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​មាន​ការ​ពេញ​និយម​ច្រើន​ចំពោះ​ភាពយន្ត​ "Jumanji: Welcome to the Jungle” ឥឡូវរឿង​នេះ​អាច​ដណ្ដើម​យក​ចំណាត់​ថ្នាក់​លេខ​១​ Box Office ហើយ​ដោយ​រក​ចំណូល​បាន​ ៣៧,២​លាន​ដុល្លារ។

"Jumanji” ទទួល​បាន​លេខ​ក្រោយ​ "Star Wars” ២សប្ដាហ៍​ជាប់​គ្នា​មក​ហើយ​ ប៉ុន្តែ​ពេល​នេះ​ ភាពយន្ត​នេះ​ទទួល​បាន​ការ​ពេញ​ចិត្ត​ពី​សំណាក់​អ្នក​ទស្សនា​មុនៗ និង​មាន​លក្ខណៈ​ជា​ភាពយន្ត​គ្រួសារ​ដែល​អាច​ឲ្យ​ទស្សនិកជន​ក្មេង​ចាស់​ទស្សនា​បាន​ទាំង​អស់​​ ជា​ពិសេស​ភាពយន្ត​នេះ​ទទួល​បាន​ផល​វិជ្ជមាន​ជា​ច្រើន​។

ឈុត​មួយ​ពី​ក្នុង​រឿង "Insidious: The Last Key"

ចំណែក​ឯ​ភាពយន្ត​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​បន្ទាប់​គឺ "Insidious: The Last Key” ជា​ភាពយន្ត​រន្ធត់ អាច​រក​ចំណូល​បាន​ដល់​ទៅ ២៩,៦​លាន​ដុល្លារ​ឯ​ណោះ ច្រើន​ជាង​ "Star Wars” ទៅ​ទៀត​ដែល​រក​ចំណូល​បាន​តែ ២៣,៧​លាន​ដុល្លារ​សប្ដាហ៍​នេះ៕

នេះ​ជា​ភាពយន្ត​ទាំង​១០​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ៖

១០. “All the Money in the World” ប្រាក់​ចំណូល ៣,៦​លាន​ដុល្លារ

៩. “Coco” ប្រាក់​ចំណូល ៥,៤​លាន​ដុល្លារ

៨. “Darkest Hour” ប្រាក់​ចំណូល ៦,១​លាន​ដុល្លារ

៧. “Molly's Game” ប្រាក់​ចំណូល​ ៦,៩​លាន​ដុល្លារ

៦. “Ferdinand” ប្រាក់​ចំណូល ៧,៧​លាន​ដុល្លារ

៥. “Pitch Perfect 3” ប្រាក់​ចំណូល ១០,៣​លាន​ដុល្លារ

៤. “The Greatest Snowman” ប្រាក់​ចំណូល​ ១៣,៨​លាន​ដុល្លារ

៣. “Star Wars: The Last Jedi” ប្រាក់​ចំណូល​ ២៣,៧​លាន​ដុល្លារ

២. “Insidious: The Last Key” ប្រាក់​ចំណូល ២៩,៦​លាន​ដុល្លារ

១. “Jumanji: Welcome to the Jungle” ប្រាក់​ចំណូល​ ៣៧,២​លាន​ដុល្លារ

Trailer ភាពយន្ត​ចំណូល​ថ្មី៖

អាន​អត្ថបទ៖

ប្រភព៖ ScreenRant   ប្រែ​សម្រួល៖ ធារ៉ូ