កំពូល​ភាព​យន្ត​ទាំង​១០​ដែល​អ្នក​មិន​គួរ​រំលង​នៅ​ឆ្នាំ ២០១៨

  • 2017-12-27 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ ២០១៨ នឹង​មក​ដល់​ឆាប់​ៗ​នេះ​ហើយ​ គឺ​រំលង​តែ​ជិត​មួយ​អាទិត្យ​ទៀត​តែ​ប៉ុណ្ណោះ ហើយ​មិន​ខុស​ពី​ឆ្នាំ​មុនៗ​នោះ​ទេ ហូលីវូដ​នឹង​មាន​ភាពយន្ត​ល្បីៗ​ជា​ច្រើន​ដើម្បី​បញ្ចេញ​ជូន​អ្នក​ទស្សនា​​ទូទាំង​ពិភពលោក​​ ជា​ពិសេស​អ្នក​ស្នេហា​វិស័យ​ភាពយន្ត។

ឆ្នាំ​ក្រោយ​នេះ​ភាពយន្ត​បែប​ល្បី​ល្បាញ (Block Buster) ជា​ច្រើន​ដូច​ជា​​ខ្សែ​រឿង "Avengers” និង ខ្សែ​រឿង​ "X-Men” សុទ្ធ​តែ​មាន​រឿង​វគ្គ​ថ្មី​ទាំង​អស់​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ "Star Wars” និង​ "Fantastic Beasts” ក៏​សុទ្ធ​តែ​មាន​ភាពយន្ត​ភាគ​ថ្មី៕

តោះ! អីចឹង​មក​មើល​ទាំង​អស់​គ្នា៖

១០. “Black Panther” ខែ​កុម្ភៈ​ ឆ្នាំ ២០១៨

“Black Panther” ជា​រឿង​ដែល​ផ្ដោត​សំខាន់​លើ​តួអង្គ​មួយ​ ដែល​ជា​សមាជិក​ក្នុង​ក្រុម​ Avenger ផង​ដែរ​គឺ T'Challa ឫ Black Panther។ លោក​បាន​គ្រង​រាជ្យ​ក្រោយ​ឪពុក​ខ្លួន​បាន​ស្លាប់​កាល​ពី​ក្នុង​រឿង "Captain America: Civil War”។ ភាពយន្ត​នេះ​នឹង​បង្ហាញ​ពី​លក្ខណៈ​ពិសេស​និង​ទំនើប​របស់​​ចក្រភព​អាថ៌កំបាំង​ឈ្មោះ​ Wakanda ហើយ​ធានា​ថា​អ្នក​ទាំង​អស់​គ្នា​នឹង​ស្ងើច​សរសើរ​ឈុត​ឆាក​ក្នុង​រឿង​នេះ​មិន​ដាច់​ពី​មាត់។

៩. “Maze Runner: The Death Cure” ខែ​មករា​ ឆ្នាំ ២០១៨

Thomas និង​មិត្តភ័ក្ដិ​ទាំង​អស់​របស់​ខ្លួន​ដែល​រស់​រាន​មាន​ជីវិត​ពី The Maze បន្ត​បេសកកម្ម​ខ្លួន ដើម្បី​រស់​រាន​មាន​ជីវិត​និង​ស្វែង​រក​ថ្នាំ​ព្យាបាល​ជំងឺ​ដ៏​សាហាវ​ឈ្មោះ​ថា "Flare”។

៨. “Ready Player One” ខែ​មិនា​ឆ្នាំ ២០១៨

និយាយ​ពី​ហេតុការណ៍​នៅ​ថ្ងៃ​អនាគត​ ពេល​មនុស្ស​ជា​ច្រើន​អាច​ចូល​ទៅ​ក្នុង​ពិភព​សិប្បនិម្មិត​មួយ​ឈ្មោះ​ថា "OASIS”។ ក្រោយ​ពេល​អ្នក​ផលិត​ពិភព​នេះ​បាន​ស្លាប់​ លោក​បាន​បញ្ចេញ​វីដេអូ​មួយ ដើម្បី​ឲ្យ​អ្នក​លេង​ហ្គេម​ទាំង​អស់​ធ្វើ​ការ​ប្រកួត​ប្រជែង​គ្នា​ដើម្បី​ដណ្ដើម​យក Easter Egg។

៧. “Aquaman” ខែ​ធ្នូ​ឆ្នាំ ២០១៨

ផ្ដោត​សំខាន់​ទៅ​លើ​សមាជិក​ម្នាក់​របស់​ក្រុម​ Justice League គឺ Arthur Curry ឫ Aquaman ដែល​បាន​ដឹង​ថា​ខ្លួន​គឺ​ជា​អ្នក​គ្រង​រាជ្យ​នៅ​អាណាចក្រ​ក្រោម​ទឹក​ឈ្មោះ Atlantis ហើយ​ខ្លួន​ត្រូវ​តែ​ខិត​ខំ​ធ្វើ​ខ្លួន​ឲ្យ​ល្អ​ដើម្បី​ប្រជាជន​នៅ​ទី​អាណាចក្រ​នោះ​ និង​ជា​វីរបុរស​ម្នាក់​របស់​ពិភពលោក។

៦. “Solo: A Star Wars Story” ខែ​ឧសភា​ឆ្នាំ ២០១៨

និយាយ​អំពី​ដំណើរ​ផ្សង​ព្រេង​​របស់​ Han Solo កាល​ពី​នៅ​វ័យ​ក្មេង​ជាមួយ​និង​មិត្ត​សម្លាញ់ Chewbacca មុន​ពេល​ចូល​រួម​ក្រុម​ប្រឆាំង​ the Rebellion ព្រម​ទាំង​រាប់​បញ្ចូល​ជា​មួយ​ការ​ជួប​ជាមួយ​ Lando Calrissian លើក​ដំបូង​។

៥. “X-Men: Dark Phoenix” ខែ​វិច្ឆិកា​ឆ្នាំ ២០១៨

តួអង្គ Jean Grey ចាប់​ផ្ដើម​អភិវឌ្ឍន៍​ថាមពល​ខ្លួន​កាន់​តែ​ខ្លាំង​ឡើង​ រហូត​ដល់​វិវឌ្ឍ​ក្លាយ​ជា Dark Phoenix ដែល​ជា​ថាមពល​ងងឹត​ដ៏​ខ្លាំង​ខ្លា​មួយ ដូច្នេះ​សមាជិក​ក្រុម​ X-Men ត្រូវ​តែ​សម្រេច​ចិត្ត​ថា​ តើ​ជីវិត​របស់​សមាជិក​ក្រុម​សំខាន់​ជាង​ ជីវិត​ទាំងអស់​ដែល​រស់​នៅ​លើ​ពិភពលោក​ឫ​យ៉ាង​ណា។

៤. “Jurassic World: Fallen Kingdom” ខែ​មិថុនា​ឆ្នាំ ២០១៨

ជា​សាច់​រឿង​ផ្ដោត​ទៅ​លើ​ហេតុការណ៍​កើត​ឡើង​ក្រោយ "Jurassic World” បញ្ចេញ​ឆ្នាំ ២០១៥។ ពេល​នេះ​កោះ​ដែល​ផ្ទុក​ទៅ​ដោយ​ដាយណូស័រ​កំពុង​តែ​ត្រូវ​រង​គ្រោះ​ដោយ​សារ​បន្ទុះ​ភ្នំភ្លើង​ ដូច្នេះ​ហើយ Owen និង Claire ចាប់​ផ្ដើម​បេសកកម្ម​សង្គ្រោះ​ដាយណូស័រ​ដែល​នៅ​សេស​សល់​ឲ្យ​រួច​ផុត​ពី​ការ​ដាច់​ពូជ។

៣. “Fantastic Beasts: The Crimes of Grinderwald” ខែ​វិច្ឆិកា​ឆ្នាំ ២០១៨

ជា​ភាពយន្ត​វគ្គ​បន្ត​រឿង "Fantastic Beasts and Where to Find Them” បញ្ចេញ​ឆ្នាំ ២០១៦ ដែល​ផ្ដោត​ទៅ​លើ​ដំណើរ​ផ្សងព្រេង​បន្ទាប់​របស់ Newt Scamander។

២. “Deadpool 2” ខែ​មិថុនា​ឆ្នាំ ២០១៨

ជា​សាច់​រឿង​បន្ត​​របស់ "Deadpool” បាន​បញ្ចេញ​កាល​ពី​ឆ្នាំ ២០១៦។

១. “Avengers: Infinity Wars” ខែ​មេសា​ឆ្នាំ ២០១៨

ជា​សាច់​រឿង​ដ៏​អស្ចារ្យ​មួយ​បូក​សរុប​សាច់​រឿង​ទាំង​អស់​របស់​ពិភព​ Marvel (Marvel Cinematic Universe) ក្នុង​រយៈ​ពេល​១០​ឆ្នាំ​កន្លង​មក​នេះ​។ ក្នុង​រឿង​នេះ​ក្រុម Avengers នឹង​ជួប​សត្រូវ​ដ៏​ខ្លាំង​អស្ចារ្យ​មួយ​គឺ Thanos ដែល​មាន​លទ្ធភាព​​ថាមពល​បំផ្លាញ​សកលលោក​នៅ​ក្នុង​ដៃ។

អាន​អត្ថបទ៖

អត្ថបទ៖ ធារ៉ូ

អត្ថបទថ្មី