“Jumanji” បើក​ឆាក​រកបានជាង​ ៥០​លាន​ដុល្លារ ​តែ "Star Wars” នៅ​តែ​គ្រង​តំណែង​លេខ​១

  • 2017-12-26 04:23:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចុង​សប្ដាហ៍​បុណ្យ​គ្រីស្តម៉ាស​នេះ​កំពូល​ភាព​យន្ត​ "Star Wars: The Last Jedi” នៅ​តែ​រក្សា​តំណែង​លេខ​១​ ក្នុង​តារាង​ Box Office ដដែល​ ដោយ​រក​ប្រាក់​ចំណូល​បាន ៦៨,៤​លាន​ដុល្លារ​។

ចំនួន​ទឹក​ប្រាក់​នេះ​គឺ​ធ្លាក់​ចុះ​ ៦៨.៩​ភាគ​រយ​ បើ​ប្រៀប​ធៀប​នឹង​សប្ដាហ៍​មុន​ នេះ​បង្ហាញ​ថា​មាន​អ្នក​គាំទ្រ​ខ្លះ​ពេញ​ចិត្ត​និង​ខ្លះ​មិន​ពេញ​ចិត្ត​។ ចំពោះ​ភាពយន្ត​ក្នុង​សែស្រឡាយ​នេះ​ពី​មុន​ៗ​ដូច​ជា “Rogue One” មាន​ការ​ថយ​ចុះ​ ៥៨.៧​ភាគ​រយ​​ និង “Force Awakens” មាន​ការ​ថយ​ចុះ​តែ ៣៩.៨ ភាគរយ​តែ​ប៉ុណ្ណោះ។ នេះ​អាច​ដោយ​សារ​តែ​មាន​អ្នក​គាំទ្រ​ខ្សែ​រឿង​នេះ​មួយ​ចំនួន​មិន​ពេញ​ចិត្ត​នឹង​សាច់​រឿង ក៏​ដូច​ជា​មិន​ពេញ​ចិត្ត​នឹង​អ្វី​ដែល​អ្នក​ដឹក​នាំ​ចង់​បង្ហាញ​ទស្សនិកជន​នូវ​ទិស​ដៅ​ថ្មី​សម្រាប់ "Star Wars”។

ចំណែក​ឯ "Jumanji” វិញ​មាន​លទ្ធភាព​រក​ចំណូល​បាន​​ ៥២,២​លាន​ដុល្លារ​សម្រាប់​សប្ដាហ៍​ដំបូង​ ដែល​ចំនួន​នេះ​ គឺ​សមរម្យ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ដើម​ទុន​ផលិត​សរុប​ជាង​ ៩០​លាន​ដុល្លារ។ ផលិត​ករ​រឿង​នេះ​ជឿ​ជាក់​ថា​នឹង​រក​ប្រាក់​ចំណេញ​បាន​ក្នុង​សប្ដាហ៍​បន្ទាប់​ៗ​ និង​ចំណូល​បាន​មក​ពី​​ទូទាំង​ពិភពលោក៕

បណ្ដា​ភាពយន្ត​​ទាំង​១០រក​ចំណូល​បាន​ច្រើន​ជាង​គេ​ប្រចាំ​សប្ដាហ៍៖

​១០. “The Shape of Water” ប្រាក់​ចំណូល ៤,៣​លានដុល្លារ

៩. “Father Figures” ប្រាក់​ចំណូល​ ៤,៩​លាន​ដុល្លារ

៨. “Darkest Hour” ប្រាក់​ចំណូល​ ៥,៤​លាន​ដុល្លារ

៧. “Downsizing” ប្រាក់​ចំណូល ៧,៣​លាន​ដុល្លារ

៦. “Coco” ប្រាក់​ចំណូល​ ៧,៤​លាន​ដុល្លារ

៥. “Ferdinand” ប្រាក់​ចំណូល​ ៩,៧​​លាន​ដុល្លារ

៤. “The Greatest Showman” ប្រាក់​ចំណូល​ ១៤​លាន​ដុល្លារ​

៣. “Pitch Perfect 3” ប្រាក់​ចំណូល​ ២៥,៦​លាន​ដុល្លារ

២. “Jumanji: Welcome to the Jungle” ប្រាក់​ចំណូល​ ៥២,២​លាន​ដុល្លារ

១. “Star Wars: Episode VII – The Last Jedi” ប្រាក់​ចំណូល​ ១០០,៧​លាន​ដុល្លារ

បណ្ដា​ Trailer រឿង​ចំណូល​ថ្មី៖

អាន​អត្ថបទ៖

ប្រភព៖ ScreenRant   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី