មិនខុសពីឆ្នាំមុនៗ ឆ្នាំ២០១៧គឺជាឆ្នាំដែលសម្បូរទៅដោយរឿងហេតុសំខាន់ៗទូទាំងពិភពលោក។ ចំពោះផ្នែកសិល្បៈកម្សាន្តហូលីវូដវិញ ក្នុងឆ្នាំនេះរឿងរ៉ាវធំៗជាច្រើនបានកើតឡើង ដោយធ្វើឲ្យមនុស្សទូទាំងពិភពលោកចាប់អារម្មណ៍ជាខ្លាំង៕
នេះជារូបថតទាំង១៣ដែលជាប្រធានបទគេចាប់អារម្មណ៍ច្រើនជាងគេនៅហូលីវូដឆ្នាំនេះ៖
១៣. តារាស្រីល្បីៗចូលរួមក្នុងយុទ្ធនាការ "Women's Marches” កាលពីខែមករា
១២. ភាពយន្ត "La La Land” ត្រូវគេច្រឡំប្រកាសថាជាភាពយន្តល្អប្រចាំឆ្នាំសម្រាប់ពានអូស្ការតែតាមពិតគឺជារឿង "Moonlight”
១១. ការសម្ដែងដ៏ពិសេសរបស់ Lady Gaga ក្នុងកម្មវិធី Super Bowl
១០. ការសម្ដែងក្នុងស្ប៉តពាណិជ្ជកម្មរបស់ Kendall Jenner ដែលធ្វើឲ្យមានការរិះគន់ជាខ្លាំង
៩. តារាសម្ដែង Katie Holmes ប្រកាសទាក់ទងជាមួយតារាសម្ដែង Jamie Foxx បន្ទាប់ពីបែកបាក់ស្វាមីតារាសម្ដែង Tom Cruise
៨. Beyonce ប្រកាសថាខ្លួនកំពុងមានផ្ទៃពោះកូនភ្លោះនៅលើបណ្ដាញសង្គម Instagram
៧. CEO ក្រុមហ៊ុន Snapchat លោក Evan Spiegel រៀបការជាមួយតារាម៉ូដែលល្បីឈ្មោះ Miranda Kerr
៦. ឈុតសម្លៀកបំពាក់ដ៏លេចធ្លោរបស់ Kendall Jenner ក្នុងកម្មវិធី Met Gala
៥. ឈុតផ្កាដ៏ចម្លែករបស់ Rihanna ក្នុងកម្មវិធី Met Gala
៤. រូបថត Selfie របស់ Kylie Jenner ដែលចូលរួមដោយតារាល្បីៗជាច្រើន
៣. Miley Cyrus និង Ariana Grande ច្រៀងជាមួយគ្នាក្នុងការប្រគំតន្ត្រី "One Love Manchester”
២. Selena បង្ហោះរូបថតកាលនាងវះកាត់ផ្លាស់ប្ដូរក្រលៀនជាមួយមិត្តភ័ក្ដិជិតស្និទ្ធរបស់នាង Francia Raisa
១. ព្រះអង្គម្ចាស់ Harry និងតារាសម្ដែង Meghan Markle ប្រកាសភ្ជាប់ពាក្យ
អានអត្ថបទ៖
ប្រភព៖
Zing
ប្រែសម្រួល៖ ធារ៉ូ