កូន​ស្រី​ Eminem លេង​មួយ​ឈុត​បង្ហាញ​ក្បាល​ពោះ​​ ផ្អើល​ Instagram

  • 2017-12-26 07:06:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Hailie Scottកូន​ស្រី​របស់​កំពូល​តារា​រ៉េប​ហ៊ីប​ហប Eminem បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ក្រោយ​ពី​បង្ហោះ​រូប​ថត​មួយ​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​ Instagram ក្នុង​ថ្ងៃ​បុណ្យ​គ្រីស្តម៉ាស។

រូប​ដែល​នាង​បង្ហោះ​លើ​បណ្ដាញ​សង្គម​ Instagram

គិត​មក​ដល់​ត្រឹម​នេះ Hailie មាន​អាយុ ២២​ឆ្នាំ​ហើយ​ ដែល​មាន​សម្រស់​ពិត​ជា​ស្រស់​ស្អាត​មិន​ធម្មតា។ កាល​ពី​ថ្ងៃ​ទី​ ២៥​ ម្សិល​មិញ​នេះ​ នាង​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ជាមួយ​នឹង​ពាក្យ​ពេចន៍​សរសេរ​ថា​៖​ "រីករាយ​ពេល​មុន​ថ្ងៃ​កំណើត​របស់​ខ្ញុំ"។ រូប​ថត​នោះ​គឺ​បង្ហាញ​នាង​ស្លៀក​ពាក់​ឈុត​ក្រហម​ជាមួយ​នឹង​អាវ​ស​យឺត​ដៃ​វែង​តែ​បែរ​ជា​ចំហ​ក្បាល​ពោះ​ បង្ហាញ​សាច់​ដុំ​ពោះ​កង់ៗ​របស់​នាង។

គួរ​រំលឹក​ដែរ​ថា​នាង​ធ្លាប់​ចេញ​មុខ​នៅ​ក្នុង​វីដេអូ​ចម្រៀង​របស់​ឪពុក​នាង​លើក​ដំបូង​ នៅ​ក្នុង​បទ "Mockingbird” កាល​ពី​ឆ្នាំ ២០០៥ ពេល​នោះ​នាង​ទើប​តែ​មាន​អាយុ​៩​ឆ្នាំ​តែ​ប៉ុណ្ណោះ​៕

Hailie កាល​បង្ហាញ​ខ្លួន​នៅ​ក្នុង​វីដេអូ​ចម្រៀង "Mockingbird"៖

អាន​អត្ថបទ​៖

ប្រភព៖ TMZ   ប្រែ​សម្រួល៖ ធារ៉ូ