កូនស្រីស្តេចចម្រៀងរ៉េប Eminem ធំពេញរូបពេញរាង ស្អាតកប់!

  • 2017-03-25 03:00:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាង Hailie Scott ដែល​ជា​កូន​ស្រី​ស្ដេច​ចម្រៀង​រ៉េប Eminem (ឈ្មោះ​ពិត Marshall Bruce Mathers III) បច្ចុប្បន្ន​នេះ​បាន​ធំ​ពេញ​រូប​ពេញ​រាង ហើយ​មាន​សម្រស់​ស្រស់​ស្អាត មិន​ចាញ់​តារា​ល្បីៗ​ប៉ុន្មាន​ឡើយ។

នាង Hailie ធ្លាប់​បាន​បង្ហាញ​ខ្លួន នៅ​ក្នុង​វីដេអូ​ចម្រៀង​របស់​ឪពុក​នាង កាល​ពី​ក្មេង​ម្ដង ដែល​មាន​ចំណង​ជើង​ថា «Lose Yourself»។ នារី​វ័យ​២១​ឆ្នាំ​រូបនេះ បាន​ចាប់​ផ្តើម​លេច​មុខ​កាល​ពី​ឆ្នាំ​មុន ប៉ុន្តែ​បាន​បាត់​ទៅ​វិញ រហូត​មក​ដល់​ពេល​ថ្មីៗ​នេះ ទើប​លេច​មុខ​សារ​ជា​ថ្មី​ម្ដង​ទៀត។

នារី​ជនជាតិ​អាមេរិក​រូប​នេះ បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ កាល​ពី​ឆ្នាំ​២០១៤ ហើយ​បច្ចុប្បន្ន​កំពុង​សិក្សា​ផ្នែក​ចិត្តសាស្ត្រ នៅ​ឯ​សកលវិទ្យាល័យ Michigan State University។ នាង​គឺ​ជា​កូនស្រី​របស់ អ្នកស្រី Kimberly Anne Scott ដែល​បាន​រៀបការ និង​លែងលះ​គ្នា ជាមួយ Eminem រហូត​ដល់​ទៅ ២ដង៕

តោះ! ចង់​ដឹង​ថា នាង Hailie មាន​សម្រស់​យ៉ាង​ណា សូម​ទស្សនា​រូបថត​នាង​ទាំង​អស់​គ្នា៖

ប្រភព៖ Dailystar   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម