ភាពយន្ត​ “Ocean's 8” ទើប​តែ​បញ្ចេញ​ Trailer ថ្មី​ចូល​រួម​សម្ដែង​សុទ្ធ​តែ​តារា​ស្រី​លំដាប់​កំពូល

  • 2017-12-20 03:01:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ "Ocean's 8” ជា​ភាពយន្ត​ប្រភេទ​ចោរកម្ម​ ដែល​ដក​ស្រង់​ពី​ខ្សែ​រឿង "Ocean's 11” បាន​បញ្ចេញ​ប្រហែល​ជា​មួយ​ទសវត្សរ៍មុន។ ក្នុង​រឿង "Ocean's 11” តួអង្គ​សំខាន់ៗទាំង​អស់​គឺ​ជា​មនុស្ស​ប្រុស​ ប៉ុន្តែ​ក្នុង​រឿង "Ocean's 8” ថ្មី​នេះ​វិញ​ គឺ​ចូល​រួម​សម្ដែង​ដោយ​តារា​ស្រី​ល្បីៗ​ទាំង​អស់។

នៅ​ក្នុង​ Trailer នេះ​យើង​សង្កេត​ឃើញ​តួអង្គ Debbie Ocean សម្ដែង​ដោយ Sandra Bullock គ្រាន់​តែ​ចេញ​ពី​គុក​ភ្លាម​ក៏​ចាប់​ផ្ដើម​ប្រលូក​ក្នុង​អំពើ​ចោរកម្ម​ភ្លែត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​បាន​ចូល​ដៃ​គ្នា​ជាមួយ​តារា​ល្បីៗ​ជា​ច្រើន​ដូច​ជា Rihanna, Mindy Kaling, Cate Blanchett, Awkwafina, Sarah Paulson, Helena Bonham Carter ព្រម​ទាំង​ពិធី​ករ​ល្បី​ឈ្មោះ James Corden ទៀត​ផង។

បើ​តាម​សាច់​រឿង​របស់ Trailer នេះ​ បេសកម្ម​ពួក​គេ​គឺ​ព្យាយាម​លួច​យក​ខ្សែក​តម្លៃ ១៥០​លាន​ដុល្លារ​ ពី​តារា​ហូលីវូដ​ល្បី​ឈ្មោះ Anne Hathaway នៅ​ក្នុង​កម្មវិធី Met Gala។

ភាពយន្ត​ "Ocean's 8” នឹង​ចាប់​ដាក់​បញ្ចាំង​នៅ​ខែ​មិថុនា​ ឆ្នាំ​ក្រោយ​នេះ​ហើយ៕

ទស្សនា​វីដេអូ​ Trailer ខាង​ក្រោម៖

អាន​អត្ថបទ៖

ប្រភព៖ Elle   ប្រែ​សម្រួល៖ ធារ៉ូ