មិនគួរឲ្យជឿ! ត្រីបាឡែនយកព្រុយ ជួយសង្គ្រោះជីវិតស្ត្រីម្នាក់ពីត្រីឆ្លាម (វីដេអូ)
- 2018-01-09 03:33:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនគួរឲ្យជឿ! ត្រីបាឡែនយកព្រុយ ជួយសង្គ្រោះជីវិតស្ត្រីម្នាក់ពីត្រីឆ្លាម (វីដេអូ)
ចន្លោះមិនឃើញ
ហេតុការណ៍ដែលត្រូវបានថតក្នុងខ្សែវីដេអូខាងក្រោមនេះ គឺជារឿងដែលមិនគួរឲ្យជឿមួយ ដោយត្រីបាឡែនទម្ងន់ជាង ២០ ០០០ គីឡូក្រាម បានជួយសង្គ្រោះជីវិតអ្នកមុជទឹកជីវសាស្ត្រម្នាក់ពីការវាយប្រហាររបស់ត្រីឆ្លាមដ៏កាចសាហាវនៅកោះ Rarotonga នៃសមុទ្រប៉ាស៊ីហ្វិកខាងត្បូងកាលពីខែ តុលាឆ្នាំមុន។
អ្នកស្រី Nan Hauser វ័យ ៦៣ ឆ្នាំ និងជាអ្នកជីវសាស្ត្របាននិយាយថា ត្រីបាឡែននេះ បានជួយសង្គ្រោះជីវិតអ្នកស្រី និងក្រុមការងាររបស់អ្នកស្រីដោយបានយកព្រុយរបស់វាមកធ្វើជាខែលការពារពីក្រុមត្រីឆ្លាមខ្លា (Tiger Shark)។ អ្នកក៏បានឲ្យដឹងដែរថា ហេតុការណ៍ដែលបានកើតឡើងនេះ គឺជាភស្តុតាងនៃធម្មជាតិឆ្លាតវៃរបស់ត្រីបាឡែន ដើម្បីការពារប្រភេទសត្វផ្សេងៗទៀត រួមទាំងមនុស្សផងដែរពីការវាយប្រហាររបស់ត្រីឆ្លាម។
ក្រោយពីបានជួយសង្គ្រោះជីវិតស្ត្រីរួច នៅក្នុងវីដេអូនេះ គេក៏ឃើញត្រីបាឡែនទម្ងន់យក្ស បានជួយរុញក្រុមអ្នកជីវសាស្ត្រឲ្យងើបផុតពីទឹកនៅចំណុចមួយផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម ៖
ចុចអាន ៖
មិនធម្មតា! តោសមុទ្រអាចប្រើមាត់សរសេរអក្សរ ធ្វើឲ្យអ្នកទេសចរភ្ញាក់ផ្អើលខ្លាំង
រកឃើញសាកសពសត្វ ស្រដៀងដាយណូស័រ ខណៈសាច់វានៅជាប់ឆ្អឹង គួរឲ្យភ្ញាក់ផ្អើល