រកឃើញសាកសពសត្វ ស្រដៀងដាយណូស័រ ខណៈសាច់វានៅជាប់ឆ្អឹង គួរឲ្យភ្ញាក់ផ្អើល

  • 2017-12-16 07:08:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​រក​ឃើញ​សត្វ​ដ៏​អាថ៌កំបាំង​មួយ​ក្បាល ដែល​មាន​រូបរាង​ដូច​សត្វ​ដាយណូស័រ ដោយ​សាច់​របស់​វា​នៅ​ជាប់​នឹង​ឆ្អឹង បាន​ធ្វើ​ឲ្យ​អ្នកវិទ្យាសាស្ត្រ មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។

សាកសព​សត្វ​នេះ​ត្រូវ​បាន​រក​ឃើញ​ដោយ ជាងភ្លើង​ម្នាក់ ដែល​កំពុង​សម្អាត​ស្ថានីយ​រង ដែល​ត្រូវ​គេ​ទុក​ចោល​អស់ ៣៥ឆ្នាំ​មក​ហើយ នៅ​ក្នុង​ទីក្រុង​តូច​មួយ​ឈ្មោះ Jaspur នៃ​រដ្ឋ Uttarakhand ប្រទេស​ឥណ្ឌា។

ក្រុម​អ្នក​ជំនាញ​និយាយ​ថា ទោះ​បី​ជា​វា​មើល​ទៅ​ដូច​សត្វ​ដាយណូស័រ​តូច​មួយ​ក្បាល​ក៏​ពិត​មែន ប៉ុន្តែ​វា​ស្ទើរ​តែ​មិន​អាច​ទៅ​រួច ដោយសារតែ​សត្វ​ដាយណូស័រ បាន​ផុត​ពូជ​អស់​រយៈពេល ៦៥លាន​ឆ្នាំ​មក​ហើយ។

លោក​វេជ្ជបណ្ឌិត Parag Madhukar Dhakate អ្នក​អភិរក្ស​នៅ Indian Forest Service បាន​និយាយ​ថា សត្វ​នេះ​នឹង​នៅ​តែ​ជា​ការ​ភ្ញាក់ផ្អើល​មួយ រហូត​ដល់​ការ​វិភាគ​ផ្នែក​វិទ្យាសាស្ត្រ ត្រូវ​បាន​បញ្ចប់។ លោក​វេជ្ជបណ្ឌិត​រូប​នេះ​ឲ្យ​ដឹង​ថា «វា​មើល​ទៅ​ដូច​សត្វ​ដាយណូស័រ ប៉ុន្តែ​យើង​មិន​អាច​និយាយ​អ្វី​បាន​ឡើយ រហូត​ដល់​ការ​ធ្វើ​តេស្ត​ទាំង​អស់​បញ្ចប់»។

ជា​មួយ​គ្នា​នេះ​ដែរ លោក Aaryan Kumar ដែល​កំពុង​បន្ត​ការ​សិក្សា​ថ្នាក់​បណ្ឌិត ផ្នែក​បាសាណិភូតវិទ្យា (Paleontology) មក​ពី​សាកលវិទ្យាល័យ Delhi University បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា វា​មិន​អាច​ទៅ​រួច​ទេ សម្រាប់​គ្រោង​ឆ្អឹង​ដាយណូស័រ ដែល​ត្រូវ​បាន​ថែរក្សា​យ៉ាង​ល្អ​បែប​នេះ បន្ទាប់​ពី​ផុត​ពូជ​អស់​ពេល​ជា​យូរ៕

ចុច​អាន៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី