មិន​ធម្មតា! តោ​សមុទ្រអាច​ប្រើ​មាត់​សរសេរ​អក្សរ ធ្វើ​ឲ្យ​អ្នក​ទេសចរ​ភ្ញាក់​ផ្អើល​ខ្លាំង

  • 2017-12-27 02:30:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តោ​សមុទ្រ ស្ថិត​ក្នុង​ប្រភេទ​សត្វ​ទឹក​ដ៏​ទាក់​ទាញ ហើយ​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ទស្សនា​កាយវិការ​ប្លែក​ៗ​របស់​វា។ រឹត​តែ​ពិសេស​ទៅ​ទៀត​នោះ គឺ​តោ​សមុទ្រ​មួយ​ក្បាល​នៅ​ប្រទេស​ជប៉ុន អាច​សរសេរ​អក្សរ​ដោយ​ប្រើ​មាត់ ដើម្បី​ត្រៀម​អប​អបអរ​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ។

តោ​សមុទ្រ​មួយ​ក្បាល​នោះ បាន​សរសេរ​អក្សរ "Xu” ក្នុង​ភាសា​ចិន មាន​ន័យ​ថា "ឆ្កែ" ដែល​ជា​សត្វ​តំណាង​ឆ្នាំ​ច ហើយ​ឈាន​ចូល​មក​ឆាប់​ៗ​នៅ​ពេល​​ខាង​មុខ​នេះ។ បន្ទាប់​ពី​ចាប់​ផ្ដើម​គូ​ភ្លាម អ្នក​ទេសចរ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​មិន​នឹក​ស្មាន​ថា​តោ​សមុទ្រ អាច​មាន​សមត្ថភាព​សរសេរ​អក្សរ ថែម​ទាំង​មាន​ន័យ​ទៀត​ផង។

តោ​សមុទ្រ​មួយ​ក្បាល​នេះ ឈ្មោះ Chen អាយុ ១៣​ខែ​ហើយ ដោយ​ទទួល​បាន​ការ​បង្ហាត់​បង្រៀន​យ៉ាង​ត្រឹម​ត្រូវ​រហូត​មក។ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ Chen នឹង​សម្ដែង ២​ដង​ក្នុង​មួយ​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០១៨ ដល់​ថ្ងៃ​ទី៣១ ខែ​​មករា ឆ្នាំ​២០១៨ នៅ​ឯ​សួន Yokohama Hakkeijima Sea Paradise ប្រទេស​ជប៉ុន។

កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ តោ​សមុទ្រ​មួយ​ក្បាល​ឈ្មោះ Leo បាន​សរសេរ​អក្សរ​ទទួល​ឆ្នាំ​ថ្មី​ដូច​គ្នា​គឺ "ទន្សាយ" និង​ឆ្នាំ​២០១២ តោ​សមុទ្រ Jay បាន​សរសេរ​អក្សរ "នាគ"។ ប៉ុន្តែ​ក្រោយ​មក គ្មាន​សត្វ​ណា​ដែល​អាច​មាន​សមត្ថភាព​សរសេរ​បាន រហូត​មក​ដល់ Chen នេះ ទើប​សរសេរ​ជា​ថ្មី៕

ចុចអានអត្ថបទ៖

ប្រភព៖ CGTN   ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទថ្មី