អេក្រង់ OLED ប្រើ​លើ ទូរសព្ទ និង​ទូរទស្សន៍ ខុស​គ្នា​បែប​ណា​?

  • 2018-01-10 08:32:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OLED (Organic Light Emitting Diodes) ជា​បច្ចេកវិទ្យា​អេក្រង់​កម្រិត​ខ្ពស់ ហើយ​មិន​តម្រូវ​មាន Backlight ដូច្នេះ​អេក្រង់​អាច​មាន​កម្រិត​ស្តើង និង​ធំ​។ បច្ចុប្បន្ន​ទូរសព្ទ​ជា​ច្រើន​កំពុង​ប្រើ​អេក្រង់ OLED។ ក្រុមហ៊ុន​ Samsung ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផលិត​អេក្រង់ OLED ខ្នាត​តូច​សម្រាប់​ទូរសព្ទ ខណៈ​មាន​ឃើញ​ប្រើ​ក្នុង​ទូរសព្ទ Samsung Galaxy, Apple iPhone X, Google Pixel 2 និង OnePlus។ អេក្រង់ OLED ក៏​ប្រើ​លើ​ទូរទស្សន៍​ផង​ដែរ ដែល​មាន​ក្រុមហ៊ុន LG Display បច្ចុប្បន្ន​កំពុង​ផលិត​អេក្រង់ OLED សម្រាប់​ទូរទស្សន៍ ហើយ​មាន​ឃើញ​ប្រើ​ក្នុង​ទូរទស្សន៍ LG។

ក្រុមហ៊ុន LG ក៏​ផលិត​អេក្រង់ OLED ទំហំ​ខ្នាត​សម្រាប់​ទូរសព្ទ​ផង​ដែរ ប្រើ​ក្នុង Pixel 2 XL តែ​មាន​បញ្ហា​គុណភាព​រូបភាព​មិន​ល្អ មិន​ដល់​អេក្រង់​ទូរសព្ទ OLED បង្កើត​ដោយ Samsung នោះ​ទេ​។ សម្រាប់​អេក្រង់​ទូរទស្សន៍ OLED របស់​ក្រុមហ៊ុន LG មាន​ការ​ប្រើ​ច្រើន ខណៈ​ក្រុមហ៊ុន Samsung មិន​បាន​លក់​ទូរទស្សន៍ OLED តាំង​ពី​ឆ្នាំ ២០១៣។ 

AMOLED និង POLED

AM មក​ពី​ពាក្យ Active Matrix បង្ហាញ​ពី​របៀប OLED pixels ត្រូវ​បាន​បង្ហាញ​។ OLED ប្រើ Passive Matrix ល្អ​សម្រាប់​ឧបករណ៍ Fitness tracker តែ​ពេល​អ្នក​ចង់​មើល​វីដេអូ​តម្រូវ​ការ​នៅ​តែ​ប្រើ Active Matrix។ ទូរសព្ទ និង​ទូរទស្សន៍​ប្រើ OLED ទាំងអស់​ជា Active Matrix។ ក្រុមហ៊ុន Samsung ហៅ​អេក្រង់ OLED ខ្លួន​ថា AMOLED ខណៈ​បើ​ហៅ LCD ថា AMLCD ហើយ​ទាំងអស់​នេះ​ជា Active Matrix។ 

អក្សរ P របស់​ក្រុមហ៊ុន LG មក​ពី​ពាក្យ Plastic សំដៅ​លើ​ធាតុ​របស់​អេក្រង់ OLED មិនមែន​ផ្នែក​ខាងមុខ​អ្នក​ចុច​លើ​អេក្រង់​នោះ​ទេ​។ Plastic ស្រាល និង​ដំណើរការ​ល្អ​សម្រាប់​ទូរសព្ទ អាច​ឲ្យ​អេក្រង់​បត់បែន​បាន ជា​ហេតុ​ក្រុមហ៊ុន Samsung និង LG ប្រើ​សម្រាប់​ទូរសព្ទ​អេក្រង់​កោង​របស់​ខ្លួន​។ បច្ចុប្បន្ន​អេក្រង់ OLED ភាគច្រើន​ជា POLED និង AMOLED។ 

ភាព​ខុស​គ្នា​រវាង RGB និង WRGB

គ្រប់​អេក្រង់​បង្កើត​ពី​ធាតុ​រូបភាព​តូច​មួយៗ ហៅថា Pixels។ គ្រប់ Pixels បង្កើត​ដោយ Sub pixels ដែល​ធម្មតា​មាន​ពណ៌​បឋម​នីមួយៗ ពណ៌ក្រហម បៃតង និង​ខៀវ​។ ចំនុច​នេះ​មាន​ភាព​ខុសគ្នា​ធំ​រវាង​ប្រភេទ OLED ផ្សេងគ្នា​។ 

ទូរសព្ទ និង​ទូរទស្សន៍ OLED (ដំណើរការ​បាន​មួយ​រយៈ) របស់​ក្រុមហ៊ុន Samsung ប្រើ​ពណ៌ក្រហម បៃតង និង​ខៀវ​នៃ​ធាតុ OLED ដើម្បី​បង្កើត​ជា Sub pixels។

សម្រាប់​អេក្រង់​ទូរសព្ទ និង ទូរទស្សន៍​របស់​ក្រុមហ៊ុន LG ប្រើ RGB sandwich ដើម្បី​បង្កើត​ពន្លឺ​ពណ៌ស (White light) បន្ទាប់​មក​ប្រើ Color filters (ការ​ច្រោះ​ពណ៌) ដើម្បី​បង្កើត​ពណ៌ក្រហម បៃតង ខៀវ និង​សរ​។ រាល់ Sub pixel ក្នុង LG OLED គឺ​ពណ៌ស បន្ទាប់មក Color filter ស្ថិត​ពី​លើ​កំណត់​ផ្នែក​អ្វី​ពណ៌ស អ្នក​បាន​ឃើញ​។ ​រាល់ Sub pixel គឺ​ដូចគ្នា​ដែល Panel ទាំងស្រុង​ស្ថិត​នៅ​កម្រិត​ដូចគ្នា​ដែរ​។ Panel នឹង​ចុះ​ប្រែ​ងងឹត​រាល់​ពេល តែ​មិន​ប្តូរ​ពណ៌​នោះ​ទេ​។ ការ​ផលិត​មាន​លក្ខណៈ​ងាយស្រួល និង​តម្លៃ​ក៏​ធូរ​ថ្លៃ​ដែរ​។ សម្រាប់​អេក្រង់​ទូរទស្សន៍ LG បង្ហាញ​បាន​ល្អ រីឯ​អេក្រង់​ទូរសព្ទ​របស់ Samsung បាន​ល្អ​ជាង​។

Pixels ធំ និង​តូច​

ដូច​អ្នក​ដឹង Pixels លើ​ទូរសព្ទ​តូច​ឆ្ងាយ​ជាង​លើ​ទូរទស្សន៍ មិនមែន​ដោយសារ​ការ​ផលិត​ស្មុគស្មាញ​នោះ​ទេ ព្រោះ​ទាំង​ពីរ​សុទ្ធ​តែ​ស្មុគស្មាញ តែ​គឺ​របៀប​បង្កើត​ពន្លឺ​របស់​ពួកវា​។ 

OLED ជា​បច្ចេកវិទ្យា Emissive ដោយ​វា​បង្កើត​ពន្លឺ​ខ្លួន​ឯង ខណៈ LCD ជា​បច្ចេកវិទ្យា Transmissive ដែល​មុខងារ​សំខាន់​របស់ Liquid crystal រារាំង​ពន្លឺ​ដើម្បី​បង្កើត​កម្រិត​ពណ៌​ប្រផេះ​ក្នុង​ការ​បង្កើត​រូបភាព​មួយ​។ OLED pixels បង្កើត​ពន្លឺ​ខ្លួន​ឯង ដូច្នេះ​ទំហំ​កាន់​តែ​តូច ពន្លឺ​កាន់​តែ​តិច​។ ក្រុមហ៊ុន​ផលិត​បាន​ព្យាយាម​ធ្វើ​ឲ្យ​វា​មាន​ថាមពល​កាន់​តែ​ច្រើន ដើម្បី​ធ្វើ​ឲ្យ​ភ្លឺ តែ​មាន​បញ្ហា​មួយ​ចំនួន​ដូចជា​ប្រើ​ថ្ម​ច្រើន និង​ឡើង​កម្តៅ​។

ជា​រួម OLED ជា​អេក្រង់​សម្រាប់​ពេល​អនាគត ដោយសារ​កម្រិត​ច្បាស់ ពណ៌ និង​តម្លៃ​កាន់​តែ​ប្រសើរ​ឡើង​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម