លោក​ត្រាំ បន្លំ​ធ្វើ​មាត់​ម្ហបៗ ពេល​កំពុង​គោរព​ភ្លេង​ជាតិ​អាមេរិក (មាន​វីដេអូ)

  • 2018-01-09 13:57:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​ម្សិលមិញ នៅ​មុន​ពេល​ចាប់​ផ្ដើម​ការ​ប្រកួត​ជើង​ឯក​បាល់​ទាត់​អាមេរិក នៅ​ទី​ក្រុង Atlanta លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់​ ត្រាំ ត្រូវ​បាន​ប្រទះ​ឃើញ​ថា បាន​ច្រៀង​ខុស​ពាក្យ ពេល​កំពុង​គោរព​ភ្លេង​ជាតិ​របស់​ប្រទេស​ខ្លួន។

នៅ​ពេល​គោរព​ភ្លេង​ជាតិ​អាមេរិក លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​ បាន​លើក​ដៃ​ស្ដាំ​របស់​ខ្លួន​ដាក់​លើ​ទ្រូង​ឆ្វេង​របស់​ខ្លួន រួច​ក៏​បាន​ធ្វើ​ការ​ច្រៀង​តាម​ភ្លេង​នោះ។ ពេល​កំពុង​តែ​ច្រៀង​ៗ​ ស្រាប់​តែ​នៅ​ពេល​ដល់​ឃ្លា "at the twilight's last gleaming” លោក​ត្រូវ​បាន​ប្រទះ​ឃើញ​ថា ហាក់​ច្រៀង​ខុស​ឃ្លា រួច​ក៏​ធ្វើ​ការ​ម្ហបៗ បន្ទាប់​មក​ក៏​ឈប់​ច្រៀង​បន្តិច មុន​ពេល​ច្រៀង​ត្រូវ​ឃ្លា​ឡើង​វិញ។

ក្រោយ​ហេតុការណ៍​នេះ លោក​ត្រាំ​ ត្រូវ​បាន​ទស្សនិកជន​ក្នុង​កីឡដ្ឋាន ធ្វើ​ការ​ស្រែក​ចំអក​ឲ្យ​យ៉ាង​ខ្លាំង។

រហូត​មក​ទល់​ពេល​នេះ សេតវិមាន​មិន​ទាន់​ឆ្លើយ​តប​ទាក់​ទិន​នឹង​ហេតុ​ការណ៍​នេះ​នៅ​ឡើយ​ទេ៕

ប្រភព៖ South China Morning Post   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី