ក្តៅៗ​មុននេះ ​Samsung​ ​ប្រកាស​បំពាក់​បច្ចេកវិទ្យា​ ​AI គ្រប់​ឧបករណ៍​អេឡិចត្រូនិក​ទាំង​អស់

  • 2018-01-10 08:16:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ផ្នែក​ស្រាវជ្រាវ​របស់​ ​Samsung​ ​បាន​ប្រកាស​ថា​ ​រាល់​គ្រឿង​អេឡិចត្រូនិក​ដូច​ជា​ទូ​ទឹក​កក​ ​ម៉ាស៊ីន​បោក​ខោអាវ​ ​ម៉ាស៊ីន​ត្រជាក់​ ​ទូរទស្សន៍​ ​ស្មាតហ្វូន​ ​និង​ផលិតផល​ជា​ច្រើន​ទៀត​របស់​ពួក​គេ​នឹង​មាន​បំពាក់​បច្ចេកវិទ្យា​ ​AI​ ​ចាប់​ពី​ឆ្នាំ​ ​២០២០។

ការ​សម្រេច​ដាក់​ឲ្យ​បច្ចេកវិទ្យា​ ​AI​ ​មាន​គ្រប់​គ្រឿង​អេឡិចត្រូនិក​នេះ​ ​ព្រោះ​ក្រុមហ៊ុន​ចង់​ឲ្យ​ផលិតផល​ទាំង​នោះ​អាច​ភ្ជាប់​ទៅ​កាន់​បណ្ដាញ​អ៊ីនធឺណិត​ ​ហើយ​ក្លាយ​ជា​ផលិតផល​វ័យ​ឆ្លាត​ ​និង​ទំនើប​ជាង​គេ​ដែល​អ្នក​ប្រើប្រាស់​ជុំវិញ​ពិភពលោក​​ប្រាថ្នា​ចង់​បាន។

ទន្ទឹម​នោះ​ ​Samsung​ ​ក៏​នឹង​ច្របាច់​បញ្ចូល​បច្ចេកវិទ្យា​ ​Smart Home​ ​រួម​ជា​មួយ​ ​Smart View​ ​ហើយ​ប្រើ​ឈ្មោះ​ថ្មី​ថា​ ​Smart Thing​ ​ដែល​ចាប់​ផ្ដើម​ដំណើរការ​ពី​ខែ​មិនា​ ​ឆ្នាំ​ ​២០១៨។ ចំពោះ​អតិថិជន​ដែល​ប្រើប្រាស់​កម្មវិធី​ ​Smart Thing​ ​គឺ​អាច​បង្កើន​សុវត្ថិភាព​នៃ​គ្រឿង​អេឡិចត្រូនិក​ដែល​ភ្ជាប់​នឹង​វា​ ​ហើយ​អាច​បញ្ជា​មុខងារ​នានា​នៃ​ផលិតផល​ទាំង​នោះ​តាម​ការ​បញ្ជា​ដោយ​សំឡេង៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ thenextweb   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម