នៅ​អវកាស​ ​៣​ ​សប្ដាហ៍​ ​បុរស​ជប៉ុន​ម្នាក់​វែង​ជាង​មុន​ ​៩​ ​សង់ទីម៉ែត្រ

  • 2018-01-10 03:08:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អវកាសយានិក​របស់​ជប៉ុន​លោក​ ​Norishige Kanai​ ​ប្រកាស​ថា​ ​គាត់​បាន​លូត​កម្ពស់​ប្រមាណ​ ​៩​ ​សង់ទីម៉ែត្រ​ក្រោយ​ទៅ​រស់​នៅ​ក្នុង​ស្ថានីយ​អវកាស​អន្តរជាតិ​រយៈពេល​ ​៣​ ​សប្ដាហ៍។

លោក​ ​Norishige Kanai​

ការ​លូត​កម្ពស់​ ​៩​ ​សង់ទីម៉ែត្រ​របស់​លោក​ ​Norishige Kanai​ ​គឺ​ជា​ការ​រក​ឃើញ​ថ្មី​មួយ​សម្រាប់​ការ​សិក្សា​ពី​អវកាស​ ​ខណៈ​នា​ពេល​កន្លង​មក​ ​NASA​ ​រក​ឃើញ​ត្រឹម​ថា​រាងកាយ​មនុស្ស​ដែល​ទៅ​នៅ​អវកាស​អាច​លូត​កម្ពស់​ចន្លោះ​ពី​ ​៣​ ​ទៅ​ ​៥​ ​សង់ទីម៉ែត្រ។

លោក​ ​Norishige Kanai​ ​វ័យ​ ​៤១​ ​ឆ្នាំ​ ​ជា​អវកាសយានិក​ជំនាញ​ផ្នែក​គ្រឿង​ម៉ាស៊ីន​ ​ហើយ​គាត់​ក៏​ជា​គ្រូពេទ្យ​វេជ្ជ​សាស្ត្រ​ផង​ដែរ។ ការ​ទៅ​ដល់​អវកាស​កាល​ពី​ខែ​ធ្នូ​ ​២០១៧​ ​នេះ​ជា​បេសកកម្ម​ទី​មួយ​របស់​ ​Kanai​ ​ដែល​អម​ដំណើរ​ដោយ​អវកាសយានិក​ ​Scott Tingle​ ​របស់​ ​NASA​ ​និង​Anton Shkaplerov​ ​របស់​រុស្ស៊ី៕

ជប៉ុន រុស្ស៊ី និងអាមេរិក

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ RT   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម