SAMSUNG លេងអស់ដៃ ប្រកាសផលិតផលធំៗ ៤ ក្នុងពិព័រណ៍ CES 2018
- 2018-01-10 02:32:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
SAMSUNG លេងអស់ដៃ ប្រកាសផលិតផលធំៗ ៤ ក្នុងពិព័រណ៍ CES 2018
ចន្លោះមិនឃើញ
ពិព័រណ៍ CES ឆ្នាំ ២០១៨ ប្រព្រឹត្តិទៅក្នុងចន្លោះថ្ងៃទី ៧ ដល់ ១២ មករា នៅទីក្រុង Las Vegas សហរដ្ឋអាមេរិក។ សម្រាប់ក្រុមហ៊ុន SAMSUNG ក៏គេសង្កេតឃើញបានប្រកាសចេញផ្សាយនូវផលិតផលក៏ដូចជាបច្ចេកវិទ្យាជំនាន់ក្រោយគួរឲ្យចាប់អារម្មណ៍ចំនួន ៤ ។
១.ទូរទស្សន៍ប្រើប្រព័ន្ធ Bixby:
ក្រៅពីការអភិវឌ្ឍជាបន្តបន្ទាប់នូវទូរទស្សន៍ឆ្លាតវៃ សម្រាប់បច្ចេកវិទ្យាជំនាន់ក្រោយក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុនកូរ៉េខាងជើងបានបន្ថែមជំនួយការឆ្លាតវៃ Bixby ដែលធ្លាប់តែមានលើត្រកូលស្មាតហ្វូន Galaxy។ អ្នកប្រើប្រាស់អាចស្រែកបញ្ជា ដើម្បីឲ្យវាបញ្ជាទៅប្រព័ន្ធពិសេសដើម្បីបិទភ្លើងក្នុងបន្ទប់ ឬចាក់សោទ្វារ ផ្អែកតាមការឆ្លងកាត់ជាមួយ Google Home ឬ Amazon Echo។
លើសពីនេះទៀតក៏បន្ថែមមុខងារចងចាំ Auto-login នៃគណនី Spotify និង Facebook ឆ្លងកាត់ការ Stream ចេញពី Smartphone។
២.ទូទឹកកកឆ្លាតវៃ:
សម្រាប់ទូទឹកកកបែបទំនើបម៉ូដែលថ្មី អាចស្តាប់សម្គាល់សំឡេងសមាជិកគ្រួសារម្នាក់ៗ ដោយប្រើប្រាស់បច្ចេកវិទ្យាជំនួយការឆ្លាតវៃ វាក៏ជួយផ្តល់ព័ត៌មានទាំងស្រុងទាក់ទងនឹងម៉ាស៊ីនបង្ហាញលើស្មាតហ្វូនឬទូរទស្សន៍។
៣.ទូរទស្សន៍អេក្រង់ធំ ១៤៦ អ៊ីញ:
ឆ្នាំនេះ SAMSUNG ចេញផ្សាយទូរទស្សន៍អេក្រង់ធំដល់ទៅ ១៤៦ អ៊ីញ ប្រើបច្ចេកវិទ្យា Micro-LED ដោយពុំប្រើ Color Filters និង Backlight ជំរុញឲ្យកម្រិតពណ៌ស្រស់ស្អាតបង្ហាញច្បាស់ដិតជាងមុន។ ក្រុមហ៊ុន SAMSUNG បានថ្លែងដូច្នោះថា "នេះជាទូរទស្សន៍នាថ្ងៃអនាគត ហើយវានឹងជះឥទ្ធិពលវិជ្ជមានដ៏សំខាន់មួយក្នុងវិស័យឧស្សាហកម្មរបស់យើង"។
៤.ក្តារខៀនខ្នាតធំ:
SAMSUNG Flip ជាផលិតផលថ្មីមួយដែល SAMSUNG បានប្រកាសក្នុងពិព័រណ៍បច្ចេកវិទ្យាដើមឆ្នាំ ២០១៨ នេះ ដោយវាជាប្រភេទក្តារខៀនមានទំហំធំ ស្រដៀងនឹងផលិតផល Surface របស់ Microsoft។ អ្នកប្រើប្រាស់អាចធ្វើការកែច្នៃ Slide, គូសរូបដោយប្រើប៊ិចឌីជីថល បន្ថែមនឹងការ Stream ចេញពី Laptop ដោយផ្ទាល់។ ថ្វីបើតម្លៃមិនទាន់បញ្ជាក់ជាផ្លូវការ ប៉ុន្តែនឹងមានចេញលក់ក្នុងទីផ្សារអាមេរិកនិងអឺរ៉ុបនាប៉ុន្មានខែបន្ទាប់។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
570S Spider និង 720S លក់ដាច់ខ្លាំង រហូតក្រុមហ៊ុនរថយន្តសេដ្ឋី McLaren ប្រកាសជោគជ័យខ្ពស់
Nuheara ហ៊ានលក់កាសត្រចៀកដល់តម្លៃ ២០០ ដុល្លារ មានអ្វីពិសេសខ្លះ?