រកស៊ី​គួក​ជេ​ឡាន​ជាង ៧ ឆ្នាំ កាន់​តែ​យ៉ាប់ទៅ មាន​តែ​ដើរ​មួយ​ជំហាន​គិត​មួយ​ជំហាន​

  • 2018-01-11 03:13:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ឈឹម ទូច​ ចាប់​របរ​គួក​ជេរ​ឡាន​ជិត ៧ ឆ្នាំ និង​មិន​ទាន់​គិត​ចង់​ផ្លាស់​មុខរបរ​ណា​ផ្សេង​ទេ។ សម្រាប់​អាជីព​តាម​ដង​ផ្លូវ​របស់​លោក អ្វី​ជា​ការ​ផ្លាស់ប្តូរ​ធំ​បំផុត​គឺ​ចំណូល​ដែល​កាន់តែ​ខ្សត់ខ្សោយ​​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

ទីតាំង​ឈរ​ជើង​ក៏​មិនទាន់​ច្បាស់ ត្រូវ​ចល័ត​ចុះ​ឡើង​ ការ​ប្រជែង​គ្នា​ក៏​កាន់​តែ​ច្រើន​ លោក​​​ប្រាប់​ថា មាន​តែ​ដើរ​មួយ​​ជំហាន​​គិត​មួយ​ជំហាន​។

លោក ឈឹម​ ទូច​ ប្រាប់ថា លោក​ចាប់​របរ​ទិញលក់​ឡាន​ជិត ៧ ឆ្នាំ ដោយសារ​លោក​​មាន​ជំនាញ​ធ្លាប់ធ្វើ​ជាង​ឡាន​ពី​មុន​​មក​។ ដំបូង​កាក់កប​គ្រាន់បើ ទើប​តែ​មួយ​រយៈ​ក្រោយ​នេះ​ការ​លក់​កាន់តែ​យ៉ាប់យឺន​ទៅ។

លោក​ឲ្យ​ដឹង​ថា បន្ទាប់​ពី​អាជ្ញាធរ​បានផ្លាសប្តូរ​ទីតាំង​លក់ពី​សួន​ច្បារ​ប្រជាធិបតេយ្យ​ លោក​​ត្រូវ​រើ​ទីតាំង​​លក់​មក​នៅ​ក្បែរ​របង​បណ្ណាល័យ​ជាតិ ដែលធ្វើ​ឲ្យ​ចំណូល​ធ្លាក់ចុះយ៉ាង​ខ្លាំង។

លោក​លើ​កឡើង​បន្ត​ថា ការ​កើន​ឡើង​អ្នក​រកស៊ី​ប្រដេញជើងគ្នា​ ក៏​ជា​ចំណែកធំ​ធ្វើឲ្យ​ប៉ះពាល់​ដល់​មុខ​របរ​ប្រចាំថ្ងៃ​របស់​លោក​ដែរ​។

ក្រៅ​ពី​មាន​ប្រកប​របរ​ទិញលក់ឡាន លោកឈឹម ទូច ​ក៏​មាន​​ទទួល​ជួយ​មើល​ឡាន​សម្រាប់​អតិថិជន​ ដែលត្រូវ​ការទិញ​ឡាន​មួយ​ទឹក​យក​មក​ប្រើប្រាស់។

បុរស​វ័យ​ជាង ៥០ ឆ្នាំ​នេះ​ប្រាប់ថា មាន​អតិិថជន​មួយ​ចំនួន​តែងតែ​ពឹងពាក់​លោក​ជួយ​រក​ទិញ​ឡាន​​ មិន​ថា​ទម្លាក់ពី​កុងតឺណ័រ​ឬ​តាម​ឃ្លាំង​នានា។

លោក​ថា ​ប្រភេទ​ឡាន​មួួយ​ទឹក​មាន​បញ្ហា​ច្រើន បើ​​អ្នក​មិន​ចេះ​មើល​អាច​ចាញ់​បោក​គេ ដែល​មិន​ត្រឹម​តែ​ខាត​លុយ​ថែម​ទាំង​មាន​គ្រោះថ្នាក់​ក្នុង​ការ​បើកបរ​ទៀត​ផង៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេPage Sabay News Technology...

អានអត្ថបទ

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី