ចម្ងល់​ចាក់ដោត មើល​ទូរទស្សន៍​កៀកពេក ​ប៉ះពាល់​ភ្នែក​​ឬ​ទេ?

  • 2018-01-11 02:25:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​វេជ្ជបណ្ឌិត Lee Duffner ជំនាញ​ខាង​ភ្នែក (American Academy of Ophthalmology) អះអាងថា​ ការ​សម្លឹង​មើល​ទូរទស្សន៍​ជិត​​ពេក មិន​ធ្វើ​ឲ្យ​ភ្នែក​​មាន​បញ្ហា​នោះ​ទេ។ យ៉ាង​ណា​​ការ​សម្លឹង​មើល​យូរ​ ពិត​ណាស់​អាច​ធ្វើ​ឲ្យ​ភ្នែក​មាន​សំពាធ (ប្រឹង​មើល​ពេក​) និង​អស់​កម្លាំង ជាពិសេស​​អ្នក​អង្គុយ​មើល​កៀក និង​មើល​ខុស​មុំ (ពី​ចំហៀង ក្រោម​ពេក ឬ​លើ​ពេក​)។

លោក​​បន្ត​ថា ជា​ដំណោះស្រាយ​ គឺ​អ្នក​​គ្រាន់​តែ​បិទ​ទូរទស្សន៍ និង​សម្រាក​មួយ​ភ្លែត​ ភ្នែក​នឹង​ធម្មតា​ឡើង​វិញ។

អ្នកស្រី Debra Ronca អ្នក​សរសេរ​នៅទំព័រ How Stuff Works អះអាង​ថា ឪពុកម្ដាយ​មួយ​ចំនួន​អាច​ដាក់​រទេះ​មុខ​សេះ​ដាក់​ចោទ​​បញ្ហា​ភ្នែកៗ​​កូនរបស់​​ពួកគេ​ ដោយសារ​ការ​មើល​ទូរទស្សន៍​កៀក​ពេក​។

"ការ​អង្គុយ​នៅ​ជិត​ទូរទស្សន៍ វា​មិន​អាច​​ជា​មូលហេតុ​ធ្វើ​ឱ្យ​ភ្នែក​​ក្មេង​មាន​បញ្ហា​ទេ។ ពួកគេ​មាន​ជំងឺ​ងងឹត​ឆ្ងាយ មើ​ឃ​ឃើញ​តែ​ជិតៗ ហើយ​ដោយសារ​មិន​បាន​ធ្វើការ​ពិនិត្យ​ឲ្យ​បានត្រឹមត្រូវ"។

ពិត​ណាស់​ក្មេងៗ​មើល​ទូរទស្សន៍​ច្រើន​ពេក​អាច​បង្ក​បញ្ហា​ជា​ប្រយោល​។ បើ​តាម​ទំព័រ KidsHealth របស់ Nemurs Foundation លើក​ឡើង​ថា​ ក្មេងៗ​មើល​ទូរទស្សន៍​ច្រើន​ជាង ៤ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ភាគច្រើន​ឡើង​ទម្ងន់។ តិចឬ​ច្រើន​នឹង​បង្ក​បញ្ហា​ពេល​ក្រោយ ហើយ​អាច​ចម្លង​ឥរិយាបថ​ទាំង​ល្អ និង​មិន​ល្អ ហើយ​អាច​យល់​ថា​ពិភព​ខាងក្រៅ​គ្រោះថ្នាក់​។

ប៉ុន្តែ​ការ​សិក្សា​ឆ្នាំ ២០០៩ ដោយ​មជ្ឈមណ្ឌល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សុខភាព​ក្មេង នៅ​មន្ទីរពេទ្យ Boston បង្ហាញ​ថា មិន​មាន​ចំនុច​អវិជ្ជមាន​លើ​ក្មេងៗ​ ពេល​មើល​ទូរទស្សន៍​ច្រើន​នោះ​ទេ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ scientificamerican   ប្រែ​សម្រួល៖ ប៊ុនធឿន