តិច​ថា​មិនស្គាល់ប្រភេទ Video Output ផ្សេងៗ​ប្រើ​នៅ​​លើ​ Laptop 

  • 2018-01-10 02:08:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លើ​ Laptop មាន​បណ្តាល Port ជា​ច្រើន​សម្រាប់​ភ្ជាប់​នឹង Device ផ្សេង​ៗ។ ទីនេះ អ្នក​នឹង​ដឹង​ខ្សែ​វីដេអូ​ (Video Cable) មួយណា អ្នក​គួរ​ដោត​ភ្ជាប់ Laptop ទៅ​នឹង Projector ឬ ទូរទស្សន៍​។ 

VGA

VGA មាន​អាយុកាល​ចាស់​បន្តិច តែ​ជា Video output ពេញនិយម​មាន​នៅ​ប្រើ​លើ Laptop ជាច្រើន​បច្ចុប្បន្ន​។ ជា​ធម្មតា​វា​មាន​ពណ៌ខៀវ ឬ​ពណ៌​ប្រផេះ​។ 

DVI

DVI ឃើញ​មាន​លើ Laptop ចាស់ៗ​មួយ​ចំនួន និង​បន្ត​ប្រើ​លើ Desktop ជាច្រើន​។ ជា​ធម្មតា​ វា​មាន​ពណ៌ស ឬ​ពណ៌​ទឹកដោះគោ​។ 

Display Port

Display Port ឃើញ​មាន​លើ Laptop ជាច្រើន​។ ជា​ធម្មតា អ្នក​ត្រូវការ Display Port ភ្ជាប់​ទៅ​នឹង HDMI Adapter សម្រាប់​ទូរទស្សន៍​។ 

HDMI

HDMI ឃើញ​មាន​ភាគច្រើន​លើ Laptop ថ្មី និង Macbook ចាស់ៗ​មួយ​ចំនួន​។ HDMI បញ្ជូន​ទាំង​វីដេអូ និង​សំឡេង​។ 

Thunderbolt

Thunderbolt មាន​លើ​គ្រប់ Macbook និង iMac ថ្មីៗ។ អ្នក​ត្រូវការ Adapter ដើម្បី​ភ្ជាប់​ទៅ​នឹង​ទូរទស្សន៍ ឬ Projector។ 

USB-C

សម្រាប់​ភ្ជាប់​បញ្ជូន និង​ប្រើប្រាស់​ទិន្នន័យ វីដេអូ និង​សាក​ថ្ម លើ Macbook និង Laptop ថ្មីៗ។ អ្នក​ត្រូវការ Adapter ដើម្បី​ភ្ជាប់​ទៅ​នឹង​ទូរទស្សន៍ ឬ Projector៕

ប្រភព៖ https://meetingtomorrow.com/content-library/laptop-video-output-guide​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ meetingtomorrow   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម