វេបសាយអាសអាភាសដ៏ធំមួយទៀត គ្រោងបិទចោលក្រោយរងបណ្តឹង
- 2018-01-11 02:42:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វេបសាយអាសអាភាសដ៏ធំមួយទៀត គ្រោងបិទចោលក្រោយរងបណ្តឹង
ចន្លោះមិនឃើញ
ស្ថាប័ន FTC សហរដ្ឋអាមេរិកនិងរដ្ឋ Nevada បានកំពុងធ្វើចំណាត់ការព្យាយាមបិទចោលនូវគេហទំព័រអាសអាភាស MyEx.com ដែលជាគេហទំព័របើកឲ្យមានការបង្ហោះរូបភាពឬព័ត៌មានពីបុគ្គលណាម្នាក់ដោយសេរីនិងគ្មានការអនុញ្ញាតពីម្ចាស់ដើម។
យោងតាមពាក្យបណ្តឹងដែលបានដាក់ទៅតុលាការកាលពីថ្ងៃអង្គារ ចំនួនជនរងគ្រោះកើនឡើងដល់ ១២,៦២០ ករណីគិតត្រឹមខែធ្នូក្នុងឆ្នាំ ២០១៧ ដោយភាគច្រើនត្រូវគេលួចបង្ហោះរូបនិងសរសេរឈ្មោះពេញនៃម្ចាស់រូបនោះ។
ក្រៅពីនោះក៏មានការបង្ហើបទាក់ទងនឹងអាសយដ្ឋាន, ឈ្មោះគណនីបណ្តាញសង្គម ដែលចាត់ទុកជាអំពើយាយីដល់ជងរងគ្រោះយ៉ាងពិតប្រាកដ។ មិនតែប៉ុណ្ណោះគេហទំព័រខុសច្បាប់មួយនេះ ក៏បើកសិទ្ធឲ្យម្ចាស់រូបអាចស្នើក្នុងការលុបចោលនូវទិន្នន័យចេញបាន ប៉ុន្តែទាមទារប្រាក់ជាថ្នូរចន្លោះពី ៤៩៩ ដុល្លារ ទៅ ២,៨០០ ដុល្លារ ។
អ្នកគ្រប់គ្រងស្ថាប័ន FTC លោក Maureen K.Ohlhausen បានចេញសេចក្ដីថ្លែងការណ៍ដូច្នោះថា "បុគ្គលដែលត្រូវបានគេយាយីក្នុងគេហទំព័រមួយនេះ ជាចំណែកនៃការរងគ្រោះដ៏ធ្ងន់ធ្ងរមិនថាតែខាតបង់ថវិកាដើម្បីស្នើឲ្យលុបរូបចេញ, ព័ត៌មានផ្ទាល់ខ្លួន, បាត់បង់ការងារ និងឈាមដល់ការគំរាមកំហែងក្នុងករណីណាមួយ"។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
រកឃើញហើយ ជើងខ្លាំងហ៊ានដាក់បច្ចេកវិទ្យាស្កេនក្រយៅដៃក្រោមអេក្រង់ទូរសព្ទ
អេក្រង់ OLED ប្រើលើ ទូរសព្ទ និងទូរទស្សន៍ ខុសគ្នាបែបណា?