កុមារម្នាក់ដើរទៅរៀនកាត់ព្រិលធ្លាក់ជាង ៤ គីឡូដី ជាប់ព្រិលពេញក្បាល កំពុងធ្វើឲ្យមានការអាណិតអាសូរ
- 2018-01-10 14:50:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុមារម្នាក់ដើរទៅរៀនកាត់ព្រិលធ្លាក់ជាង ៤ គីឡូដី ជាប់ព្រិលពេញក្បាល កំពុងធ្វើឲ្យមានការអាណិតអាសូរ
ចន្លោះមិនឃើញ
រូបថតក្មេងប្រុសម្នាក់ដែលសក់ និងរោមភ្នែកប្រឡាក់ជោគជាំដោយព្រិល បាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាញសង្គមនៅប្រទេសចិន។
កុមារាក្នុងរូបថតនោះ មានឈ្មោះថា Wang Fuman ដែលបច្ចុប្បន្នកំពុងរៀននៅបឋមសិក្សាមួយ ក្នុងតំបន់ដាច់ស្រយាល Zhaotong ក្នុងខេត្តយូណាន។ រូបថតនេះ ត្រូវបានថត នៅពេលដែលក្មេងប្រុសរូបនេះ ទើបតែធ្វើដំណើរមកដល់សាលា បន្ទាប់ពីប្រើពេលអស់ជាងមួយម៉ោងក្នុងការដើរចម្ងាយដីជាង ៤.៥ គីឡូពីផ្ទះខ្លួនមក ក្រោមអាកាសធាតុត្រជាក់ខ្លាំង។ ហេតុនេះហើយ បានជា ក្នុងរូប Wang មានព្រិលជាប់សក់ និងរោមភ្នែកបែបនេះ។
បើតាមនាយកសាលាដែល Wang រៀនបានឲ្យដឹងថា កុមារារូបនេះប្រើពេលជាង ១ម៉ោងក្នុងការដើរមករៀនជារៀងរាល់ថ្ងៃ ក្រោមអាកាសធាតុមួយដ៏ត្រជាក់នាពេលព្រឹក ថ្ងៃខ្លះ សីតុណ្ហភាពធ្លាក់ដល់ទៅ -៩អង្សាសេ។
ដោយជីវភាពគ្រួសារក្រ ឪពុកម្ដាយកុមារា Wang មិនបាននៅចិញ្ចឹមកុមារានេះដោយផ្ទាល់នោះទេ ដោយពួកគេបានចាកចេញទៅទីក្រុងឆ្ងាយពីផ្ទះ ដើម្បីធ្វើការយកកម្រៃផ្គត់ផ្គង់គ្រួសារ។ សព្វថ្ងៃ Wang រស់នៅជាមួយបងស្រី និងជីដូនចាស់របស់ខ្លួន។
បន្ទាប់ពីមានការបង្ហោះរូបនេះ លើបណ្ដាញសង្គមចិន មានមតិជាច្រើនបានបន្លឺឡើងក្នុងការបង្ហាញក្ដីអាណិតអាសូរ ដល់កុមារ Wang។ ខ្លះចង់តែបរិច្ចាគអាវរងាឲ្យកុមារារូបនេះទៀតផង៕